Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តកំពង់ចាម សម្រេចបិទខ្ទប់ភូមិមួយ នៅឃុំស្វាយទាប ស្រុកចំការលើ ក្រោយផ្ទុះជំងឺកូវីដ១៩

    BY Khmerpress May 1, 2021
    អភិបាលខេត្តកំពង់ចាម សម្រេចបិទខ្ទប់ភូមិមួយ នៅឃុំស្វាយទាប ស្រុកចំការលើ ក្រោយផ្ទុះជំងឺកូវីដ១៩

    (កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចបិទខ្ទប់ភូមិស្វាយទាប ស្ថិតក្នុងឃុំស្វាយទាប ស្រុកចំការលើ ដែលមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

    ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានប្រកាស១ បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវបានបិទខ្ទប់ ភូមិស្វាយទាប ស្ថិតក្នុងឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម រយៈពេល១៤ថ្ងៃ ដោយមូលហេតុ មានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្ដិការណ៍សហគមន៍២០កុម្ភៈ ចាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១»។

    ក្នុងនោះអភិបាលខេត្តកំពង់ចាម ក៏បានដាក់ចេញនូវវិធានការមួយចំនួននៅតំបន់ដែលត្រូវបានបិទខ្ទប់នេះផងដែរ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ទៅកាន់ទីតាំងផ្សេងបន្ថែមទៀត៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: