ព័ត៌មានជាតិ May 2, 2021

តោះមកដឹងពីរបៀបធ្វើមីញាំគ្រឿងសមុទ្រសាច់ចិញ្រ្ចាំ ឆ្ងាញ់ៗទាំងអស់គ្នា

Khmerpress

របៀបធ្វើមីញាំគ្រឿងសមុទ្រសាច់ចិញ្រ្ចាំ គ្រឿងផ្សំ៖ -មី(មីកញ្ចប់) ២ដុំ -សាច់ជ្រូកចិញ្រ្ចាំ កន្លះចានចង្កឹះ -បង្គា ៤-៥(បកសំបក) -ប៉េងប៉ោះ ហាន់ជាចំណិតៗ -ខ្ទឹមបារាំង ហាន់ស្តើងៗល្មម -ស្ពៃក្តោបហាន់ស្តើងៗ (ស្រុះបន្តិច)-ទឹកត្រី ១ស្លាបព្រាបាយកន្លះ -ទឹកក្រូចឆ្មារ ៣ស្លាបព្រាបាយ -ស្ករស កន្លះស្លាបព្រាបាយ -ម្ទេសឆា ១ស្លាបព្រាបាយ -ទឹកដោះគោស្រស់ ២ស្លាបព្រាបាយ -ម្ទេស និងខ្ទឹមស ចិញ្រ្ចាំ ឬបុកចូលគ្នា ១ស្លាបព្រាបាយ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

+វិធីធ្វើ៖ ១.យកមីដាក់ស្រុះឲ្យទន់ល្មម រួចស្រង់ទុកមួយអន្លើ ២.យកសាច់ចិញ្រ្ចាំ និងបង្គាស្រុះឲ្យឆ្អិន រួចស្រង់ទុកមួយអន្លើ ៣.យកចានធំល្មមដាក់លាយទឹកត្រី ទឹកក្រូចឆ្មារ ស្ករស ម្ទេសឆា ម្ទេសខ្ទឹមសចិញ្ច្រាំ និងទឹកដោះគោស្រស់ចូលលាយចូលគ្នាឲ្យសព្វ ៤.បន្ទាប់មកដាក់មីចូលច្របល់ចូលគ្នា រួចដាក់ប៉េងប៉ោះ ខ្ទឹមបារាំង និងស្ពៃក្តោបចូលច្របល់ចូលគ្នាឲ្យសព្វ ហើយដួសដាក់ចានជាការស្រេច៕ ប្រភព៖ Ma Kimmy