សិង្ហបុរីរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន«១៨,០៩៤ករណី» និងបាត់បង់ជីវិត ០៧នាក់ទៀតក្នុងរបាយការណ៍ថ្ងៃសុក្រនេះ
(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន១៨,០៩៤ករណីបន្ថែមទៀតនៅថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
ក្នុងចំណោមករណីឆ្លងខាងលើមាន២០៨នាក់ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនដល់៩៣៧នាក់ ក្រោយបានរាយការណ៍ថាមានករណីស្លាប់ថ្មី០៧នាក់ទៀតនៅថ្ងៃនេះ ខណៈករណីឆ្លងកូវីដ១៩សរុបកើនដល់៥៥១,៥១៩ករណី៕ ផ្តល់សិទ្ធិដោយ៖ freshnews


