ព័ត៌មានអន្តរជាតិ February 24, 2022

វីដេអូស្តែងៗ រុស្ស៊ីវាយប្រហារដោយគ្រាប់មីស៊ីលមកលើព្រលានយន្តហោះមួយកន្លែងរបស់អ៊ុយក្រែន

Khmerpress

នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសឱ្យមានការប្រតិបត្តិការយោធាពិសេសមួយនៅក្នុងទឹកដីភាគខាងកើតប្រទេសអ៊ុយក្រែន ដោយកងកម្លាំងរុស្ស៊ីបានបាញ់មីស៊ីលទៅកាន់ទីក្រុងជាច្រើន ហើយបានដាក់ពង្រាយកងទ័ពនៅលើឆ្នេរសមុទ្រភាគខាងត្បូងរបស់ខ្លួន។ ចំណែកឯប្រជាជនអ៊ុយក្រែនវិញ បាននាំគ្នាសម្រុកភៀសខ្លួនចេញពីរដ្ឋធានីគៀវ (Kyiv) ខណៈដែលប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្តើម «ការលុកលុយទ្រង់ទ្រាយធំ» លើទឹកដីរបស់ពួកគេ។

យោធារុស្ស៊ីបានធ្វើការវាយប្រហារយ៉ាងខ្លាំងតាមផ្លូវអាកាសមកលើអ៊ុយក្រែន ហើយរូបភាពនិងវីដេអូជាច្រើនត្រូវបានគេឃើញចែកចាយតៗគ្នានៅក្នុងបណ្តាញសង្គម។ មានវីដេអូមួយ ដែលបង្ហាញពីទិដ្ឋភាពស្តែងៗ ដែលយោធារុស្ស៊ីបានធ្វើការវាយប្រហារដោយគ្រាប់មីស៊ីលមកលើព្រលានយន្តហោះមួយកន្លែងនៅទីក្រុង Ivano-Frankivsk បង្កឲ្យមានការជ្រួលច្របល់យ៉ាងខ្លាំងនៅប្រទេសអ៊ុយក្រែន៕ ដោយ៖ ខ្មែរណូត