ខេត្តបាត់ដំបង រកឃើញមនុស្ស៥នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ នៅស្រុកសង្កែ

(បាត់ដំបង)៖ អាជ្ញាធរខេត្តបាត់ដំបង បានប្រកាសពីការរកឃើញមនុស្សចំនួន៥នាក់បន្ថែមទៀត ដែលបានឆ្លងជំងឺកូវីដ១៩ នៅស្រុកសង្កែ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១។

មនុស្សទាំង៥នាក់ ដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ១៩នោះ រួមមាន៖

* ទី១៖ ឈ្មោះ ដុង សត់ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិសម្ដេច ឃុំតាប៉ុន ស្រុកសង្កែ
* ទី២៖ ឈ្មោះ យក់ ស៉ីថា ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិសម្ដេច ឃុំតាប៉ុន ស្រុកសង្កែ
* ទី៣៖ ឈ្មោះ ស៊ុន សុខហេង ភេទប្រុសអាយុ២៧ឆ្នាំ រស់នៅភូមិសេកយំ ឃុំព្រៃឈរ ស្រុកព្រៃឈរ
* ទី៤៖ ឈ្មោះ លាំ គឹមលាង ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិសម្ដេច ឃុំតាប៉ុន ស្រុកសង្កែ
* ទី៥៖ ឈ្មោះ ពឿន ចិន្ដា ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិសម្ដេច ឃុំតាប៉ុន ស្រុកសង្កែ។

រដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ពួកគាត់ជាពលករដែលវិលត្រឡប់មកពីប្រទេសថៃ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១កន្លងទៅ។ បច្ចុប្បន្នក្រុមគ្រូពេទ្យ បាននិងកំពុងស្វែងរកអ្នកដែលប៉ះពាល់ជាមួយអ្នកជំងឹនៅតាមមណ្ឌលចត្តាឡីស័កមួយចំនួនទៀត ដែលបានពាក់ព័ន្ធជាមួយបុគ្គលខាងលើ។

គួរជម្រាបថា ចាប់តាំងពីមានការផ្ទុះជំងឺកូវីដ១៩ ខេត្តបាត់ដំបង មានអ្នកជំងឺកូវីដ១៩ ចំនួន៣៥នាក់ បានជាសះស្បើយចំនួន២៨នាក់ និងកំពុងសម្រាកព្យាបាលចំនួន៧នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews