លោក Zelenskyy ថាអ៊ុយក្រែននឹងសម្រេចចិត្ត ជុំវិញកិច្ចចរចាជុំទី២ ជាមួយរុស្ស៊ី ក្រោយពិនិត្យលទ្ធផលនៃកិច្ចចរចាជុំទី១
(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡិនស្គី (Volodymyr Zelenskyy) បាននិយាយថាទីក្រុងកៀវ នឹងធ្វើការសម្រេចចិត្តថា តើត្រូវចូលរួមក្នុងកិច្ចចរចាជុំទី២ ជាមួយរុស្ស៊ី ឬក៏យ៉ាងណា បន្ទាប់ពីការវិភាគលើលទ្ធផលនៃកិច្ចចរចាជុំទី១។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី០១ ខែមីនា ឆ្នាំ២០២២។
ថ្លែងនៅក្នុងសុន្ទរកថាវីដេអូមួយ លោក ហ្សេឡិនស្គី បានបញ្ជាក់បន្ថែមដូច្នេះថា «មកទល់នឹងពេលនេះ, យើងមិនទាន់មានលទ្ធផលដែល យើងអាចសម្រេចបាននៅឡើយទេ»។ ផ្តល់សិទ្ធិដោយ៖ freshnews

