ព័ត៌មានជាតិ
BREAKING: ខេត្តសៀមរាប រកឃើញមនុស្ស៤នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ នៅស្រុកបន្ទាយស្រី និងក្រុងសៀមរាប
BY Khmerpress
May 5, 2021
(សៀបរាម)៖ អាជ្ញាធរខេត្តសៀមរាប បានប្រកាសពីការរកឃើញមនុស្សចំនួន៤នាក់បន្ថែមទៀត ដែលបានឆ្លងជំងឺកូវីដ១៩ នៅស្រុកបន្ទាយស្រី និងក្រុងសៀមរាប។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១។
រដ្ឋបាលខេត្តសៀមរាប ក៏សូមអំពាវនាវដល់ប្រជាបលរដ្ឋដែលបានប៉ះពាល់ផ្ទាល់ ត្រូវរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលជាមួយអ្នកវិជ្ជមានខាងលើ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធជាមួយអ្នកដទៃទៀតឡើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews
