BREAKING: ទីបំផុតប្រធានាធិបតីអាមេរិក លោក បៃដិន ប្រកាសហាមឃាត់ការនាំចូលប្រេង និងឧស្ម័នពីប្រទេសរុស្ស៊ី
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសហាមឃាត់ការនាំចូលប្រេង ឧស្ម័ន និងផលិតផលផ្សេងទៀតពីរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន ABC News នៅមុននេះបន្តិចនាថ្ងៃអង្គារ ទី០៨ ខែមីនា ឆ្នាំ២០២២។
លោក ប្រធានាធិបតីបាននិយាយថា វិធានការនេះមានន័យថា «ប្រជាជនអាមេរិកបានចាត់វិធានការដ៏មានឥទ្ធិពលមួយទៀត ចំពោះការដឹកនាំរបស់លោក ពូទីន»។
លោកបន្ថែមថា «យើងនឹងមិនក្លាយជាផ្នែកមួយ នៃការចូលរួមឧបត្ថម្ភធនធានដល់សង្រ្គាមរបស់ពូទីនទេ….ទោះបីជាមានការភ័យខ្លាចចំពោះការកើនឡើង នៃតម្លៃប្រេង និងឧស្ម័នក៏ដោយ»។
គួរបញ្ជាក់ថា ចំណាត់ការនេះត្រូវបានគេរំពឹងថា នឹងធ្វើឱ្យតម្លៃសាំង និងថាមពលផ្សេងទៀតឡើងខ្ពស់ខ្លាំងនៅក្នុងសហរដ្ឋអាមេរិក និងទូទាំងពិភពលោក៕ ផ្តល់សិទ្ធិដោយ៖ freshnews


