ប្រជាជនថៃនាំគ្នាសម្រុកទៅ China Town តម្រង់ជួរចាំលក់មាសយ៉ាងហូរហែរ បន្ទាប់ពីមាសឡើងថ្លៃខ្ពស់កប់ពពក
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន nationthailand បានឱ្យដឹងថា មានមនុស្សយ៉ាងច្រើនកុះករនាំគ្នាតម្រង់ជួរនៅខាងក្រៅហាងមាសជាច្រើនកន្លែងក្នុងតំបន់ Yaowarat ក្នុងក្រុង China Town ទីក្រុងបាងកក កាលពីថ្ងៃពុធ ទី០៩ ខែមីនា ឆ្នាំ២០២២។ ការតម្រង់ជួរហូរហែរពេញផ្លូវនេះ គឺភាគច្រើនមកលក់មាសរបស់ពួកគេ បន្ទាប់ពីបានឃើញតម្លៃមាសឡើងខ្ពស់សារជាថ្មី។
គួរឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃពុធនេះ តម្លៃទិញក្នុងមួយបាតទម្ងន់ (ខ្នាតនៅក្នុងប្រទេសថៃ) នៃគ្រឿងអលង្ការមាសគឺ ៣១,៣២០.៥៦ បាត ហើយតម្លៃលក់គឺ ៣២,៥០០បាត ខណៈតម្លៃទិញសម្រាប់មាសដុំក្នុងមួយបាតទម្ងន់គឺ ៣១,៩០០បាត កើនឡើង ៩០០ បាតធៀបនឹងថ្ងៃមុន ហើយតម្លៃលក់ ហើយតម្លៃលក់គឺ ៣២,០០០បាត នេះបើយោងតាមសមាគមពាណិជ្ជករមាស៕ ដោយ៖ ខ្មែរណូត






