ចក្រភពអង់គ្លេស នឹងផ្ដល់មីស៊ីល ៦,០០០ដើម បន្ថែមឱ្យអ៊ុយក្រែន
(ឡុងដ៍)៖ ចក្រភពអង់គ្លេស នឹងផ្ដល់មីស៊ីលចំនួន ៦,០០០ដើមឱ្យអ៊ុយក្រែន ព្រមទាំងជំនួយជាថវិកាជិត ៤០លានដុល្លារ ដើម្បីគាំទ្រដល់ការផ្សាយ ព័ត៌មានរបស់ BBC នៅក្នុងតំបន់ ក៏ដូចជាការចំណាយចាយវាយសម្រាប់កងទ័ព និងពីឡុតអ៊ុយក្រែន។ នេះបើតាមការិយាល័យ នាយករដ្ឋមន្ត្រីអង់គ្លេស ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២។
ការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន បានឱ្យដឹងទៀតថាលោក ចនសុនផ្ទាល់នឹងប្រកាសពីការផ្ដល់កញ្ចប់ជំនួយថ្មីខាងលើដល់អ៊ុយក្រែន នាឱកាសចូលរួមកិច្ចប្រជុំកំពូល NATO និងក្រុមប្រទេស G7 នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ហើយនឹងបង្ហាញការគាំទ្រផងដែរដល់ ការពង្រឹងសមត្ថភាពយោធាអ៊ុយក្រែន នៅពេលអនាគត។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូល NATO ក្នុងទីក្រុងព្រុចសែល នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់អឺរ៉ុប) ត្រូវបានគេរំពឹងថាជាពេលដែល មេដឹកនាំលោកខាងលិចប្រកាសពីការផ្ដល់ជំនួយ និងការប្ដេជ្ញាបន្តគាំទ្រអ៊ុយក្រែន ក្នុងនោះរួមមានទាំងការផ្ដល់ជំនួយជាបរិក្ខានានាដើម្បីជួយ អ៊ុយក្រែនការពារខ្លួន ប្រឆាំងនឹងការគំរាមកំហែងពីអាវុធគីមី, ជីវសាស្ត្រ, វិទ្យុសកម្ម និងនុយក្លេអ៊ែរជាដើម៕ ផ្តល់សិទ្ធិដោយ៖ freshnews

A Ukrainian Territorial Defence Forces member holds an NLAW anti-tank weapon, in the outskirts of Kyiv, Ukraine, Wednesday, March 9, 2022. Authorities announced a new ceasefire on Wednesday to allow civilians to escape from towns around the capital, Kyiv, as well as the southern cities of Mariupol, Enerhodar and Volnovakha, Izyum in the east and Sumy in the northeast. Previous attempts to establish safe evacuation corridors have largely failed due to attacks by Russian forces. (AP Photo/Efrem Lukatsky)
