ព័ត៌មានជាតិ
រដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេចបិទខ្ទប់ភូមិចំនួន២ នៅឃុំសេដា ស្រុកតំបែរ ក្រោយមានអ្នកឆ្លងជំងឺកូវីដ១៩
BY Khmerpress
May 6, 2021
(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានចេញសេចក្ដីសម្រេចបិទខ្ទប់ជាបណ្ដោះអាសន្ន ក្នុងទីតាំងភូមិតាកែវ និងភូមិសេដាសែនជ័យ ឃុំសេដា ស្រុកតំបែរ ក្រោយរកឃើញមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។
ក្នុងសេចក្ដីសម្រេចនេះបានកំណត់ថា ទីតាំងភូមិទាំង២ខាងលើនេះ ត្រូវបិទខ្ទប់បណ្ដោះអាសន្នរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០៥ ខែឧសភា ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។ ផ្តល់សិទ្ធិដោយ៖ freshnews
ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ៖

