Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន បញ្ចប់ការធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃហើយ ក្រោយលទ្ធផលធ្វើតេស្ត៤ដង «អវិជ្ជមាន»

    BY Khmerpress May 6, 2021
    សម្តេចតេជោ ហ៊ុន សែន បញ្ចប់ការធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃហើយ ក្រោយលទ្ធផលធ្វើតេស្ត៤ដង «អវិជ្ជមាន»

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បិទបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដោយជោគជ័យហើយ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ ដោយលទ្ធផលធ្វើតេស្តចំនួន៤លើក អវិជ្ជមានមេរោគកូវីដ១៩។

    តាមរយៈបណ្តាញសង្គមហ្វេសបុក សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្រាប់ជនរួមជាតិយ៉ាងដូច្នេះថា៖ «ថ្ងៃនេះខ្ញុំបញ្ចប់ការធ្វើចត្តាឡីសក័រយៈពេល១៤ថ្ងៃបន្ទាប់ពីគ្រូពេទ្យយកសំណាកទៅពិនិត្យនិងបញ្ជាក់ថាខ្ញុំពុំមានកូវីដ១៩នោះទេ»។

    សម្តេចបានបន្តថា «មុនទៅឥណ្ឌូនេសុី និងក្រោយត្រឡប់មកវិញខ្ញុំត្រូវធ្វើតេស្តរហូត ៤ដង និងត្រូវរស់នៅម្នាក់ឯងរយៈពេល១៤ថ្ងៃ ដែលនេះជាវិធានការសុខាភិបាល ដែលគ្រប់គ្នាត្រូវតែគោរព»។

    សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានអនុវត្តតាមវិធានការសុខាភិបាល ដោយធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ចាប់តាំងពីត្រឡប់ពីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: