ព័ត៌មានអន្តរជាតិ March 28, 2022

ផ្អែកលើការទស្សទាយរបស់លោកយាយ Baba Vanga បានបង្ហាញថា លោក វ្ល៉ាឌីមៀ ពូទីននឹងក្លាយជា “ម្ចាស់នៃពិភពលោក”

Khmerpress

តាមការទស្សទាយរបស់លោកយាយ Baba Vanga បានបង្ហាញថា លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីននឹងក្លាយជាម្ចាស់នៃពិភពលោក (Lord of the World) នេះបើយោងតាមអត្ថបទសារព័ត៌មានមួយដែលបានចុះផ្សាយដោយកាសែត Daily Mail នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែមីនានេះ។ គួររម្លឹកជូនថា លោកយាយ Baba Vanga ត្រូវបានគេចាត់ទុកថា ជាកំពូលអ្នកទស្សទាយព្រឹត្តិការណ៍ធំៗនៅលើពិភពលោក ព្រោះនាពេលកន្លងមានព្រឹត្តិការណ៍ពិភពលោកមួយចំនួនសុទ្ធតែបានកើតឡើងដូចអ្វីដែលលោកយាយបានព្យាការណ៍ទុកកាលពីជាង ៤០ឆ្នាំមុន។

លោកយាយ Baba Vanga គឺជាជនជាតិប៊ុលហ្គារី ពិការភ្នែកទាំងសងខាង ហើយរូបគាត់បានស្លាប់កាលពីឆ្នាំ ១៩៩៦ ក្នុងជន្មាយុ ៨៤ឆ្នាំ ពោលគឺមានរយៈពេល ២៦ឆ្នាំមកហើយ បើគិតមកទល់នឹងពេលនេះ។ តាមការកត់ត្រាអំពីកំណត់ហេតុរបស់លោកយាយ Baba Vanga  បានបង្ហាញថា កាលពីឆ្នាំ ១៩៧៩ គាត់ធ្លាប់បានទស្សទាយថា ប្រទេសរុស្ស៊ីនឹងក្លាយជាអ្នកគ្រប់គ្រងពិភពលោកក្នុងពេលអនាគត។ ផ្អែកលើស្ថានភាពជាក់ស្តែងរបស់ពិភពលោកក្នុងពេលបច្ចុប្បន្ននេះ និងក្នុងករណីដែលការ ទស្សទាយមួយនេះបានក្លាយជាការពិតមែននោះគឺមានន័យថា រុស្ស៊ីនឹងឈ្នះសង្គ្រាមនៅអ៊ុយក្រែន និងបន្តទៅគ្រប់គ្រងពិភពលោក ហើយវាក៏មានន័យថា លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីននឹងក្លាយជាម្ចាស់នៃពិភពលោកផងដែរ៕ ដោយ៖ ខ្មែរណូត