ព័ត៌មានអន្តរជាតិ April 6, 2022

អាមេរិកផ្តល់គ្រាប់មីស៊ីលសម្រាប់បាញ់ប្រឆាំងនឹងរថក្រោះប្រភេទ Javelin មានតម្លៃ ១០០លានដុល្លារទៅកាន់អ៊ុយក្រែន

Khmerpress

ការសែត បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃពុធ ទី៦ ខែមេសានេះបានរាយការណ៍អំពីបច្ចុប្បន្នភាពចុងក្រោយបង្អស់មួយនៃករណីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដោយកាសែតថៃមួយនេះបានបញ្ជាក់ថា សហរដ្ឋអាមេរិកបានសម្រេចផ្តល់ជំនួយជាសម្ភារៈយោធាដែលមានតម្លៃ ១០០លានដុល្លារបន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន។ បើតាមសេតវិមានអាមេរិកបានបញ្ជាក់ថា ជំនួយយោធាដែលមានតម្លៃរហូតដល់ ១០០លានដុល្លារនោះគឺជាគ្រាប់មីស៊ីលសម្រាប់បាញ់ប្រឆាំងនឹងរថក្រោះប្រភេទ Javelin ដែលកងព័ទរុស្ស៊ីកំពុងត្រូវការជាចាំបាច់ដើម្បីបាញ់ផ្តាច់ក្បួនរងក្រោះរបស់រុស្ស៊ី។

ប្រភពខាងលើបានបន្តថា តុល្យការគួរឲ្យចាប់អារម្មណ៍ចុងក្រោយមួយនេះទៀតនោះគឺលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានធ្វើការរិះគន់ខ្លាំងៗទៅកាន់អង្គការសហប្រជាជាតិដែលមិនហ៊ានដកប្រទេសរុស្ស៊ីចេញពីសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។ លោកប្រធានាធិបតីអ៊ុយក្រែនថែមទាំងបាននិយាយចំៗទៀតថា ប្រសិន​បើ​អ្នក​ការ​ទូតរបស់​អង្គការ​សហ​ប្រជាជាតិ​មិន​ហ៊ានធ្វើ​សកម្មភាពអ្វី​ទេ ពួកគេ​គួរ​តែរំលាយ​ក្រុម​ប្រឹក្សាសន្តិសុខមួយ​នេះចោលតែម្តងទៅ៕ ដោយ៖ ខ្មែរណូត