ព័ត៌មានអន្តរជាតិ April 8, 2022

ថៃផ្ទុះការចាប់អារម្មណ៍គំនិតបង្កើតជម្រកសាធារណៈសម្រាប់សត្វឆ្កែតាមដងផ្លូវ ដើម្បីជួយពួកវាឲ្យមានកន្លែងជ្រកក្តៅ ជ្រកភ្លៀង

Khmerpress

ថៃ៖ កាលពីពេលថ្មីៗនេះ មានការចែករំលែកនៅក្នុងបណ្តាញសង្គមទាក់ទងនឹងគំនិតដ៏ល្អមួយសម្រាប់ជួយសត្វឆ្កែនៅតាមដងផ្លូវអាចមានជម្រកសម្រាប់ជ្រកពេលថ្ងៃក្តៅ ឬពេលមានភ្លៀងធ្លាក់ ដែលមានភាពងាយស្រួល និងមិនចំណាយថវិកាច្រើនឡើយ។ គម្រោងជម្រកឆ្កែតាមដងផ្លូវនេះ ត្រូវបានផ្តួចផ្តើមនៅវត្ត Nang Nong ក្នុងសង្កាត់ Chom Thong នៃទីក្រុងបាងកក និងនៅតំបន់ Muang Thong Thani ក្នុងសង្កាត់ Pak Kret នៃខេត្ត Nonthaburi ប្រទេសថៃ។

គំនិតមួយនេះ ត្រូវបានគេសង្កេតឃើញថា ទទួលបានការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកស្រលាញ់សត្វ ដោយសារតែវាអាចការពារសត្វអនាថាទាំងនោះឲ្យមានជម្រកផង និងធ្វើឲ្យសហគមន៍មានសណ្តាប់ធ្នាប់ថែមទៀតផង។ តើប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះគំនិតផ្តួចផ្តើមនេះ? សូមទស្សនារូបភាពខាងក្រោម៖

ដោយ៖ ខ្មែរណូត