សន្តិវិធី! ស្ត្រីជនជាតិថៃម្នាក់ តាមទាន់ប្តីបណ្ដើរស្រីទៅញ៉ាំបាយ ក៏ចូលទៅដោះយកខ្សែក ចិញ្ចៀនមាសធំៗ និងយកទូរស័ព្ទប្ដី ហើយប្រាប់ថា “មិនបាច់ចូលផ្ទះទេ” រួចដើរចេញទៅបាត់
ថៃ៖ នាពេលថ្មីៗនេះ មានវិដេអូមួយកំពុងល្បីល្បាញយ៉ាងខ្លាំង នៅលើបណ្ដាញសង្គម TikTok ហើយទទួលបានការកោតសរសើរមិនតិចឡើយពីអ្នកប្រើប្រាស់បណ្ដាញសង្គមមួយនេះ ដោយស្រ្តីម្នាក់តាមទាន់ប្តីបណ្តើរស្រី តែមិនរករឿងតែបែរជាធ្វើរឿងមួយនេះ ហើយដើរចេញយ៉ាងរំភើយ។
បើតាមវិដេអូ ដែលគេបានថតយកមកបង្ហោះ នារីរូបស្រស់នោះបានតាមទាន់ប្ដីបណ្ដើរស្រីទៅញ៉ាំបាយនៅមាត់សមុទ្រ ដោយដើរតម្រង់ចូលទៅតុរបស់ប្ដីរួច សួរប្តីថា«ឆ្ងាញ់រឺទេ»។ ក្រោយមកក៏ដោះយកខ្សែ ក មាសដ៏ធំពីប្តី ហើយបានប្រាប់អោយប្តីដោះចិញ្ជៀនមាសដែលកំពុងពាក់អោយវិញផង ព្រមទាំងចង្អុលទៅកាន់ប្តីហើយនិយាយថា «ថ្ងៃនេះប្តីមិនបាច់ចូលផ្ទះទេ» រួចក៏បានទាញយកទូរស័ព្ទប្តីដើរចេញមកជាមួយផងដែរ។

យ៉ាងណាមិញ បន្ទាប់ពីបានឃើញវិដេអូនេះ ប្រិយមិត្តអ្នកលេង TikTok បានចូលមកកោតសរសើរថា ធ្វើបែបនឹងត្រឹមត្រូវហើយព្រោះ ពេលខ្លះ វត្ថុមានតម្លៃទាំងនោះអាចមានតម្លៃជាងប្តីដែលមានចរិកមិត្តល្អ កុំទៅប្រើអំពើហឹង្សានាំអោយបាត់បង់ភាពថ្លៃថ្នូរអី៕

អត្ថបទ៖ Bee
ប្រភព៖ sanook
