ព័ត៌មានជាតិ May 7, 2021

BREAKING: ខេត្តកំពង់ចាម ប្រកាសរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ៩នាក់បន្ថែមទៀត នៅស្រុកចំការលើ, ស្រីសន្ធរ និងស្រុកកងមាស

Khmerpress

(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសពីរកការរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៩បន្ថែមទៀត ដែលរស់នៅស្រុកចំការលើ, ស្រុកស្រីសន្ធរ និងស្រុកកងមាស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា មន្ទីរសុខាភិបាលខេត្ត បានបញ្ជូនអ្នកជំងឺទាំង៩នាក់ដែលទើបរកឃើញថ្មីនេះ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងបន្ដស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល នឹងករណីនេះបន្ថែមទៀត។

បន្ថែមពីនេះ រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងករណីនេះ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមរយៈទូរស័ព្ទលេខ 070 828 788 និង 012 736 755៕ ផ្តល់សិទ្ធិដោយ៖ freshnews