Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សាលារាជធានីភ្នំពេញ សេចក្តីណែនាំការទប់ស្កាត់ការរីករាលជំងឺកូវីដ១៩ ក្នុងមូលដ្ឋានរោងចក្រ «ឌីនហាន» ស្ថិតនៅក្នុងខណ្ឌមានជ័យ

    BY Khmerpress April 9, 2021
    សាលារាជធានីភ្នំពេញ សេចក្តីណែនាំការទប់ស្កាត់ការរីករាលជំងឺកូវីដ១៩ ក្នុងមូលដ្ឋានរោងចក្រ «ឌីនហាន» ស្ថិតនៅក្នុងខណ្ឌមានជ័យ

    (ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ សេចក្តីណែនាំការទប់ស្កាត់ការរីករាលជំងឺកូវីដ១៩ ក្នុងមូលដ្ឋានរោងចក្រ «ឌីនហាន» ស្ថិតនៅក្នុងខណ្ឌមានជ័យ នេះបើយោងតាមសេចក្តីណែនាំដែលបណ្តាញព័ត៌មាន Fresh News ទទួលបានយប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១។

    សេចក្តីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះ​ស្ថានភាពវិវឌ្ឍនៃការ​រីករាល​ដាលជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានរោងចក្រ «ឌីន ហាន» មានទីតាំងស្ថិតនៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងនោះ៖ គិតត្រឹមថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ មានកម្មករ-កម្មការិនីដែលកំពុងបម្រើការងារក្នុងរោងចក្រនេ៖ ចំនួនប្រមាណ ៥០ នាក់ បានរកឃើញ​តេស្តវិជ្ជមានជំងឺកូវីដ-១៩ ជាបន្តបន្ទាប់។

    រដ្ឋបាលរាជធានីបានបន្ថែមទៀតថា៖ ចំពោះមុខ ដើម្បីឈានទៅកាត់ផ្តាច់ប្រភពចម្លង និងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានរោងចក្រ «ឌីន ហាន» រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖

    ១៖ សូមបងប្អូនកម្មករ-កម្មការិនី និងក្រុមគ្រួសារ ឬ អ្នកស្នាក់នៅក្នុងទីសំណាក់តែមួយ ដែលមិនទាន់បានអញ្ជើញទៅយកសំណាក ត្រូវរួសរាន់​ទៅយកសំណាក​តេស្តរកមេរោគកូវីដ-១៩ ជាបន្ទាន់ នៅវិទ្យាល័យបឹងត្របែក វិទ្យាល័យបាក់ទូក ឬ សាលាបឋមសិក្សាសុភមង្គល និងត្រូវអនុវត្តវិធានចត្តាឡីស័ក ក្នុងរយៈពេល ១៤ ថ្ងៃ ឱ្យបានត្រឹមត្រូវ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។

    ២៖ ចំពោរកម្មករ-កម្មការិនីទាំងឡាយណា ដែលមិនព្រមសហការទៅយកសំណាកតេស្តរកមេរោគកូវីដ-១៩ តាមការណែនាំនេ៖ រដ្ឋបាលរាជធានីភ្នំពេញ លើកទឹកចិត្ត​ដល់និយោជក និងគណៈគ្រប់គ្រងរោងចក្រ គឺមិនត្រូវអនុញ្ញាតឱ្យបុគ្គលទាំងនោរចូលបម្រើការងារឡើយ នៅពេលដែលរោងចក្រនេះ ត្រូវបានបើកដំណើរការជាប្រក្រតីឡើងវិញ។

    ៣៖ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលមានកម្មករ-កម្មការិនី នៃរោងចក្រ «ឌីន ហាន» កំពុងរស់នៅក្នុងមូលដ្ឋានដែនដីដែលខ្លួនគ្រប់គ្រង​ត្រូវចុះផ្សព្វផ្សាយជំរុញ​ឱ្យពួកគាត់ទៅយកសំណាកតេស្តរកមេរោគកូវីដ-១៩ និងត្រូវដាក់កម្លាំងគ្រប់គ្រងឃ្លាំមើល ណែនាំ និងមានចំណាត់ការឱ្យបានទាន់ពេលវេលា ដើម្បីធានាថា​ពូកគាត់ពិតជាបានអនុវត្តយ៉ាងខ្ជាប់ខ្លួនតាមវិធានចត្តាឡីស័ក និងការណែនាំរបស់ក្រសួងសុខាភិបាល៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: