កំពុងតែផ្ទុះខ្លាំងផង! ស្រាប់តែពលរដ្ឋឥណ្ឌារាប់ពាន់នាក់ប្រមូលផ្តុំគ្នាធ្វើពិធីសាសនា ដោយសារ ជឿថាជំងឺកូវីដ១៩កើតឡើងដោយសារព្រះខឹងនឹងមនុស្សលោក
យោងតាមរបាយការណ៍របស់សារព័ត៌មាន Republic World បានរាយកាណ៍ថា មនុស្សរាប់ពាន់នាក់ដែលភាគច្រើនគឺជាស្ដ្រី បានប្រមូលផ្ដុំគ្នាដង្ហែក្បួននៅក្នុងពិធីសាសនាមួយ ដើម្បីថ្វាយទឹកអម្រឹតទៅកាន់ប្រាសាទ Baliyadev នៅក្នុងក្រុង Sanand រដ្ឋ Gujarat របស់ប្រទេសឥណ្ឌា។ ការប្រមូលផ្តុំដ៏ធំមួយនេះគឺបានធ្វើឡើងភ្លាមៗ បន្ទាប់ពីមានអាចារ្យម្នាក់នៅទីនោះបាននិយាយថា ជំងឺ COVID-19 នេះកើតឡើងដោយសារ «ព្រះមានការខឹងសម្បារ» នឹងមនុស្ស ដូច្នេះហើយទើបពួកគេធ្វើពិធីនេះឡើង ដើម្បីបន់ព្រះសុំឱ្យជំងឺ COVID-19 រលត់បាត់ទៅវិញ។
បើតាមវីដេអូដែលកំពុងក្លាយជាប្រធានបទក្ដៅក្នុងបណ្ដាញសង្គម Twitter បានបង្ហាញថា ស្ត្រីទាំងនោះបានទូលក្អមទឹកអម្រឹត ចេញពីភូមិ Navapura និង Nidharada របស់ក្រុង Sanand បូករួមទាំងតន្ត្រីបន្លឺឡើងអមដំណើរទៀតផង។ អ្វីដែលសំខាន់ជាងនេះគឺស្ត្រីទាំងនោះហាក់មិនបានពាក់ម៉ាស់ មិនរក្សាគម្លាតនោះទេ ខណៈដែលប្រទេសឥណ្ឌាផ្ទាល់ មានករណីប្រចាំថ្ងៃមិនក្រោម ៣០០,០០០ នាក់នោះទេ ក្នុងរយៈពេលកន្លះខែកន្លងមកនេះ។ ប្រភពក្នុងស្រុកបាននិយាយថា ឥឡូវនេះប៉ូលីសក៏បានចាប់ខ្លួនមនុស្ស ២៣ នាក់ ដែលពាក់ព័ន្ធនឹងពិធីនោះរួចហើយដែរ។ យ៉ាងណាមិញចង់ជ្រាបច្បាស់ពីការដង្ហែក្បូនរបស់ពួកគេ សូមទស្សនាវីដេអូខាងក្រោមនេះ៖