Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ត្រីធូណាមួយក្បាលត្រូវបានលក់ក្នុងតម្លៃរហូតដល់ជាង ៣,២លានដុល្លារ

BY Nisaiy KP April 26, 2026
ត្រីធូណាមួយក្បាលត្រូវបានលក់ក្នុងតម្លៃរហូតដល់ជាង ៣,២លានដុល្លារ

ជប៉ុន៖ ត្រីធូណាមួយក្បាលត្រូវបានគេលក់ចេញក្នុងតម្លៃរហូតដល់ជាង ៣,២លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៥ ខែមេសា។ ការទិញ-លក់ត្រីធូណាមួយក្បាលនេះត្រូវបានធ្វើឡើងនៅក្នុងកម្មវិធីដេញថ្លៃទិញត្រីធូណាប្រចាំឆ្នាំ ២០២៦ ដែលរៀបចំឡើងនៅក្នុងផ្សារត្រី Toyosu ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។

ប្រភពខាងលើបានបន្តថា ត្រីធូណាដែលមានតម្លៃជាង ៣លានដុល្លារ​នេះ គឺជាត្រីដែលគេនេសាទបានទៅក្នុងសមុទ្រអូម៉ា ខេត្តអាអូម៉ូរី ភាគឦសាននៃប្រទេសជប៉ុន ហើយវាមានទម្ងន់រហូតដល់ ២៤៣គីឡូក្រាម។ ចំពោះអ្នកដែលបានក្លាយជាម្ចាស់ត្រីធូណាមួយក្បាលនេះវិញ គឺក្រុមហ៊ុន​ Sushizanmai ដែលជាក្រុមហ៊ុនលក់ស៊ូស៊ីដ៏ធំរបស់ប្រទេសជប៉ុន និងកំពុងមានសាខាលក់នៅតាមបណ្តាប្រទេសធំៗជាច្រើនជុំវិញពិភពលោក។ ក្រោយទិញបានត្រីធូណាក្នុងតម្លៃរហូតដល់ ៥១០,៣លានយេន (ជាង ៣,២ លានដុល្លារ) ក្រុមហ៊ុន Sushizanmai ក៏កំពុងទាមទារកំណត់ត្រាកំណត់ត្រាពិភពលោក (Guinness World Record) ក្នុងនាមជាត្រីធូណាដែលមានតម្លៃថ្លៃបំផុតនៅលើពិភពផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: