អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ៖ ក្នុងរយៈពេល ៧ ថ្ងៃ មានប្រជាពលរដ្ឋ ប្រកបមុខរបរជាអ្នក ដឹកជញ្ចូនអីវ៉ាន់ ជាច្រើននាក់ បានឆ្លង ជំងឺកូវីដ១៩
យោងតាមការបង្ហោះក្នុងផេកផ្លូវការរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា: ក្នុងរយៈពេល ៧ ថ្ងៃ មានប្រជាពលរដ្ឋ ប្រកបមុខរបរជាអ្នក ដឹកជញ្ចូនអីវ៉ាន់ ជាច្រើននាក់ បានឆ្លង ជំងឺកូវីដ១៩។” ហើយអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ក៏បានអំពាវនាវឲ្យបងប្អូន សូមយកចិត្តទុកដាក់ ពេលទទួលកញ្ចប់អីវ៉ាន់ ឬកញ្ចប់អាហារ!

សូមពាក់ម៉ាស់ រក្សាគម្លាត ពេលទទួលពីអ្នកដឹកជញ្ជូន រួចបន្ទាប់មក សូមធ្វើការសម្លាប់មេរោគ និងលាងដៃ ឲ្យបានត្រឹមត្រូវ!៕ ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩