ព័ត៌មានអន្តរជាតិ May 9, 2022

WHO ព្រមានជាផ្លូវការអំពីហានិភ័យនៃវ៉ារ្យ៉ង់កូវីដ-១៩បំប្លែងខ្លួនថ្មីចំនួន ៣ប្រភេទ

Khmerpress

អង្គការសុខភាពពិភពលោកបានធ្វើការព្រមានអំពីហានិភ័យនៃមេរោគជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីចំនួន ៣ប្រភេទ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃចន្ទ ទី៩ ខែឧសភានេះ។ វ៉ារ្យ៉ង់បំប្លែងខ្លួនថ្មីដែលកំពុងបង្កការព្រួយបារម្ភទាំង ៣ប្រភេទនោះគឺសុទ្ធតែជាបុត្រសម្ព័ន្ធរបស់វ៉ារ៉្យង់អូមីក្រុងរួមមាន វ៉ារ្យ៉ង់ BA.4 វ៉ារ្យ៉ង់ BA.5 និង វ៉ារ្យ៉ង់BA.2.12.1។

Warning of new COVID-19 Omicron sub-variant spreading in US | Thai PBS World : The latest Thai news in English, News Headlines, World News and News Broadcasts in both Thai and English.

បើយោងតាមអ្នកជំនាញក្នុងមន្ទីរពេទ្យ Ramathibodi នៃមជ្ឈមណ្ឌលវេជ្ជសាស្រ្ត Genomics បានអះអាងថា វ៉ារ្យ៉ង់បំប្លែងខ្លួនទាំង ៣ប្រភេទនេះអាចនឹងបង្កការចម្លងបានលឿន និងមានសមត្ថភាពអាចទៅបំផ្លាញសួតរបស់អ្នកជំងឺទៀតផង។ គួរបញ្ជាក់ជូនថា វ៉ារ្យ៉ង់បំប្លែងខ្លួនទាំង ៣ប្រភេទនេះត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង និងនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះពួកវាបានបន្តធ្វើដំណើរទៅដល់ទឹកដីអាមេរិកហើយ ខណៈគិតត្រឹមពេលនេះចំនួនអ្នកឆ្លងវ៉ារ្យ៉ង់បំប្លែងទាំងនេះនៅមានចំនួនតិចតួចនៅឡើយទេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Omicron and other variants of concern identified in the Americas - PAHO/WHO | Pan American Health Organization