ព័ត៌មានជាតិ May 10, 2021

រដ្ឋបាលកំពង់ស្ពឺ រកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៨នាក់ថ្មីបន្ថែមទៀត

Khmerpress

(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន០៨នាក់ថ្មីបន្ថែមទៀត។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ចំនួន០៨រូប ដែលជាករណីឆ្លងក្នុងសហគមន៍ ដូចមានរាយនាមខាងក្រោម៖

ទី១៖ ឈ្មោះ ឡាញ់ ស្រីធូ ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិត្រពាំងទន្ទឹម ឃុំពោធិចំរើន ស្រុកបសេដ្ឋ
ខេត្តកំពង់ស្ពឺ (បានប៉ះពាល់ផ្ទាល់អ្នកជំងឺកូវីដ-១៩)
ទី២៖ ឈ្មោះ គុម្ភ សៀងលីន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិត្រពាំងទន្លាប់ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (បានប៉ះពាល់ផ្ទាល់អ្នកជំងឺកូវីដ-១៩)
ទី៣៖ ឈ្មោះ យ៉ង់ សៅយ៉ត ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិរកាកោះ ឃុំរកាកោះ ស្រុកគងពិសី
ខេត្តកំពង់ស្ពឺ (បានប៉ះពាល់ផ្ទាល់អ្នកជំងឺកូវីដ-១៩)
ទី៤៖ ឈ្មោះ ដោក តុង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិកន្លែងរមាស ឃុំពេជ្រមុន្ទី ស្រុកគងពិសី
ខេត្តកំពង់ស្ពឺ ( បានប៉ះពាល់ផ្ទាល់អ្នកជំងឺកូវីដ-១៩)
ទី៥៖ ឈ្មោះ កើត ធា ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិបាំងណា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
(បានប៉ះពាល់ផ្ទាល់អ្នកជំងឺកូវីដ-១៩)
ទី៦៖ ឈ្មោះ អ៊ឹង ប៊ុនតឹម ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិព្រៃរំដួល ឃុំសែនដី ស្រុកសំរោងទង
ខេត្តកំពង់ស្ពឺ (បានប៉ះពាល់ផ្ទាល់អ្នកជំងឺកូវីដ-១៩)
ទី៧៖ ឈ្មោះ អំ វណ្ណា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិរបងចុះ ឃុំសំរោងទង ស្រុកសំរោងទង
ខេត្តកំពង់ស្ពឺ (បានប៉ះពាល់ផ្ទាល់អ្នកជំងឺកូវីដ-១៩)
និងទី៨៖ ឈ្មោះ ជា អ៊ុន ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិថ្មគោល ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កម្មការិនីរោងចក្រតៃណាន បែកចាន។

រដ្ឋបាលខេត្តកំពង់ស្ពឺ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺខាងលើ ត្រូវរួសរាន់ទៅយកសំណាក ឬទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែកដែលនៅជិតបងប្អូនព្រមទាំងត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថៃ្ង។ ក្នុងករណីមានបញ្ហាសុខភាព ឬ រោគសញ្ញាសង្ស័យផ្សេងៗត្រូវរាយការណ៍បន្ទាន់ជូនអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ០១២៩៨៥ ៦៨៩/ ០៨៨ ៥៩៨ ៤៤៩៦។

ទន្ទឹមនេះ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និង វិធានការ ៣កុំ ៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕ ផ្តល់សិទ្ធិដោយ៖ freshnews