ព័ត៌មានអន្តរជាតិ

អង់គ្លេសនឹងបញ្ជូនទ័ពទៅជួយការពារស៊ុយអែតនិងហ្វាំងឡង់ពីការឈ្លានពានរបស់រុស្ស៊ី ខណៈប្រទេសទាំង ២នេះកំពុងបង្ហាញចំណាប់អារម្មណ៍ចង់ក្លាយជាសមាជិកអង្គការ “ណាតូ”

BY
Khmerpress
May 12, 2022
អង់គ្លេសនឹងបញ្ជូនទ័ពទៅជួយការពារស៊ុយអែតនិងហ្វាំងឡង់ពីការឈ្លានពានរបស់រុស្ស៊ី ខណៈប្រទេសទាំង ២នេះកំពុងបង្ហាញចំណាប់អារម្មណ៍ចង់ក្លាយជាសមាជិកអង្គការ “ណាតូ”

អង់គ្លេស៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Daily Mail កាលពីថ្ងៃពុធ ទី១១ ខែឧសភាម្សិលមិញនេះបានឲ្យដឹងថា ប្រទេសអង់គ្លេសសន្យានឹងបញ្ជូនកងទ័ពទៅការពារប្រទេសស៊ុយអែតនិងហ្វាំងឡង់ភ្លាម ប្រសិនបើប្រទេសទាំង ២នេះរងនូវការឈ្លានពានពីសំណាក់ប្រទេសរុស្ស៊ី។ បើតាមលោកនាយករដ្ឋមន្ត្រីអង់គ្លេសបានបញ្ជាក់ថា ការសន្យាជួយប្រទេសទាំង ២ខាងលើនេះមិនមែនចេះតែធ្វើឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់នោះទេ តែជាក់ស្តែងពេលនេះអង់គ្លេសបានត្រៀមកម្លាំងយោធាមួយផ្នែកធំរួចហើយសម្រាប់ធ្វើប្រតិបត្តិការណ៍ជាបន្ទាន់ក្នុងករណីដែលស៊ុយអែតនិងហ្វាំងឡង់ត្រូវរងនូវការគំរាមគំហែងដោយកម្លាំងយោធាពីសំណាក់រុស្ស៊ី។

គួរបញ្ជាក់ជូនថា ក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ រដ្ឋាភិបាលនៃប្រទេសស៊ុយអែតនិងហ្វាំងឡង់បានបង្ហាញចំណាប់អារម្មណ៍ចង់ក្លាយជាសមាជិកអង្គការ NATO យ៉ាងខ្លាំង ខណៈរុស្ស៊ីមិនចង់ឃើញប្រទេសទាំង ២នេះទៅចូលរួមជាមួយអង្គការដែលមាននិន្នាការប្រឆាំងរុស្ស៊ីមួយនេះទាល់តែសោះ។ ជាក់ស្តែង នាពេលកន្លងមកក្រុមអ្នកជំនាញផ្នែកភូមិសាស្រ្តនយោបាយជាច្រើនក៏ធ្លាប់បានលើកឡើងដែរថា  មូលហេតុដែលរុស្ស៊ីសម្រេចឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែន ក៏ព្រោះតែអ៊ុយក្រែនមានទំនោរចង់ទៅចូលរួមជាមួយក្រុមប្រទេសលោកខាងលិច ដែលមាននិន្នាការប្រឆាំងជាមួយនឹងរុស្ស៊ី។ សូមបញ្ជាក់ជូនថា អង្គការ NATO “ណាតូ” (ជាភាសាអង់គ្លេស) ឬ OTAN “អូតង់” (ជាភាសាបារាំង) ឬប្រែជាខេមរភាសាថា អង្គការ​សន្ធិសញ្ញា​អាត្លង់ទិក​ខាងជើងត្រូវបានបង្កើតឡើងនៅថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៤៩ នៅក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក តែមានទីស្នាក់ការកណ្ដាលនៅទីក្រុងប៊្រុចសែល ប្រទេសប៊ែលហ្ស៊ិក បច្ចុប្បន្នមានសមាជិកចំនួន ៣០ប្រទេស ហើយគោលបំណងនៃការបង្កើតអង្គការមួយនេះគឺដើម្បីរួមគ្នាជួយធានាសេរីភាពនិងសន្តិសុខរបស់ប្រទេសជាសមាជិកតាមរយៈមធ្យោបាយនយោបាយនិងយោធា៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Mr Johnson and Ms Andersson took a walk around the gardens, in Harpsund, the country retreat of Swedish Prime Minister, on Wednesday

លោក Boris Johnson នាយករដ្ឋមន្ត្រីអង់គ្លេស និងលោកស្រី  Magdalena Andersson នាយករដ្ឋមន្ត្រីអ៊ុយអែត

Mr Johnson and Finland's President Sauli Niinisto both met the media at the Presidential Palace in Helsinki, Finland, on Wednesday

លោក Boris Johnson នាយករដ្ឋមន្ត្រីអង់គ្លេស  និងលោក Sauli Niinisto ប្រធានាធិបតីហ្វាំងឡង់

Share This Post: