ព័ត៌មានអន្តរជាតិ

លោក Elon Musk ចង់ជួបផ្ទាល់ជាមួយ Elong Musk របស់ចិន ដែលល្បីថាមានមុខមាត់ដូចគាត់

BY
Khmerpress
May 12, 2022
លោក Elon Musk ចង់ជួបផ្ទាល់ជាមួយ Elong Musk របស់ចិន ដែលល្បីថាមានមុខមាត់ដូចគាត់

លោក Elon Musk បាននិយាយថា គាត់ចង់ជួបបុរសជនជាតិចិនម្នាក់ដែលមានមុខមាត់ដូចគាត់ ដែលមកពីខេត្ត Hebei ភាគឦសានប្រទេសចិន ប្រសិនបើបុរសម្នាក់នោះពិតជាមានមុខមាត់ដូចគាត់។ លោក Musk បានឆ្លើយបែបនេះ ទៅកាន់អ្នកប្រើប្រាស់ Twitter ម្នាក់ ដែលគេបានសរសេរថា «Elon Musk របស់ចិន អាចជាក្លាយជាបញ្ហាធំបាន» ដោយសារចង់សំដៅថា បុរសជនជាតិចិនម្នាក់នោះ អាចធ្វើឱ្យមហាជនជាច្រើនលង់ជឿថាគាត់ជា Elon Musk ។ លោក Musk បានសរសេរថា៖«ខ្ញុំចង់ជួបបុរសម្នាក់នេះ (ប្រសិនបើគាត់មានមុខមាត់បែបនេះពិតមែន)។ វាពិបាកនឹងជឿណាស់ ដោយសារមានកម្មវិធី deepfakes សព្វថ្ងៃនេះ»។

បុរសជនជាតិចិនម្នាក់នោះ មានឈ្មោះថា Ma ហើយគាត់ទទួលបានចំណាប់អារម្មណ៍យ៉ាងច្រើន ជាលើកដំបូងដោយសារការបង្ហោះវីដេអូមួយ នៅលើបណ្ដាញ Douyin ដែលគេហៅវាថាជា TikTok របស់ប្រទេសចិន។ វីដេអូនោះ បានល្បីដល់លោក Musk ដែលជំរុញឱ្យនាយកប្រតិបត្តិ Tesla និង SpaceX និយាយថាគាត់អាចជា «ផ្នែកមួយនៃជនជាតិចិន» កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១។ ឥឡូវនេះ លោក Ma ក៏មានគណនី TikTok ក្រោមឈ្មោះ «Elong Musk» ដែលមានអ្នកតាមដានជាង ២៣០,០០០ គណនី។ ចាប់តាំងពីពេលនោះមក គាត់បានបង្ហោះវីដេអូជាច្រើននៅលើ TikTok រួមទាំងវីដេអូណែនាំផ្សេងៗ ខណៈដែលគាត់ហៅខ្លួនឯងថា «Elon Musk របស់ប្រទេសចិន»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: