ព័ត៌មានអន្តរជាតិ

មហាសេដ្ឋី Warren Buffett សម្រេចចិត្តវិនិយោគនៅ Apple ក្រោយឃើញមិត្តរបស់គាត់ពិបាកចិត្តពេលបាត់ទូរស័ព្ទ iPhone

BY
Khmerpress
May 13, 2022
មហាសេដ្ឋី Warren Buffett សម្រេចចិត្តវិនិយោគនៅ Apple ក្រោយឃើញមិត្តរបស់គាត់ពិបាកចិត្តពេលបាត់ទូរស័ព្ទ iPhone

មហាសេដ្ឋី Warren Buffett គឺជាអ្នកវិនិយោគដ៏អស្ចារ្យ ដែលនរណាៗ ក៏ស្គាល់ជាពិសេសសហគ្រិននៅក្នុងពិភពជំនួញណាក៏កោតខ្លាច សរសើរ និងរៀនសូត្រតាមបិតាវិនិយោគនេះដែរ។ លោក ត្រូវបានគេស្គាល់ក្នុងនាមជាម្ចាស់ក្រុមហ៊ុន Berkshire Hathaway ដែលគ្រប់គ្រងក្រុមហ៊ុនជាច្រើន ហើយជាវិនិយោគិនម្នាក់ដែលតែងទទួលបានជោគជ័យរាល់ការវិនិយោគនានា ជាពិសេសការវិនិយោគលើភាគហ៊ុន។

ហើយថ្មីៗនេះ សៀវភៅមួយបានបង្ហាញពីមូលហេតុដែលបិតាវិនិយោគមួយនេះ សម្រេចបណ្ដាក់ទុននៅ Apple ដែលជាក្រុមហ៊ុនតម្លៃទ្រីលានដុល្លារនៅលើពិភពលោកនាពេលបច្ចុប្បន្ន ទាំងដែលលោក Warren មិនចាប់អារម្មណ៍លើការវិនិយោគក្នុងក្រុមហ៊ុនបច្ចេកវិទ្យាឡើយ។

តាមសៀវភៅ លោក Warren បានសម្រេចវិនិយោគលើ Apple បន្ទាប់ពីគាត់បានដឹងថាមិត្តរបស់គាត់ឈ្មោះថា David Gottesman ពិបាកចិត្តយ៉ាងខ្លាំង ដោយសារបាត់ទូរស័ព្ទ iPhone នៅពេលជិះតាក់ស៊ី ក្នុងអំឡុងឆ្នាំ២០១៦។ ពេលនោះ David បាននិយាយថា៖ “ខ្ញុំមានអារម្មណ៍ថា ខ្ញុំដូចបាត់បង់ព្រលឹងរបស់ខ្ញុំអញ្ចឹង!”។

ពេលនោះហើយ ទើបលោក Warren បានងាកចិត្តចង់វិនិយោគលើ Apple ព្រោះគាត់បានកត់សម្គាល់ពីរបៀបដែលមនុស្សឈ្លក់វង្វេងជាមួយនឹងស្មាតហ្វូនរបស់ពួកគេ រួមទាំងចៅៗរបស់គាត់ ក្នុងអំឡុងពេលធ្វើដំណើរប្រចាំសប្តាហ៍របស់ពួកគេទៅកាន់ហាង Dairy Queen ។ លោក​បាន​កំណត់​ថា iPhone ជា​របស់​មិន​អាច​ខ្វះ​បាន​សម្រាប់​មនុស្ស​ជា​ច្រើន ហើយ​នឹង​នៅ​បែបនេះ​ក្នុង​រយៈ​ពេល​យូរទៀត។ លើសពីនេះគាត់បានចាត់ចំណាត់ថ្នាក់ Apple ក្នុងចំណោមអាជីវកម្មល្អបំផុតដែលគាត់ស្គាល់។ គាត់បានសរសើរក្រុមហ៊ុនថាជា “ក្រុមហ៊ុនយក្សទាំងបួន” របស់ Berkshire នៅក្នុងលិខិតប្រចាំឆ្នាំចុងក្រោយបង្អស់របស់គាត់ រួមជាមួយនឹងអាជីវកម្មធានារ៉ាប់រងរបស់ខ្លួន BNSF Railway និង Berkshire Hathaway Energy៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

A man uses his mobile phone near an Apple store logo in Beijing.

Shanghai, China – October 12, 2011: Glass entrance to the Apple Store at Nanjing road opened on the September 23, 2011. Many people inside and outside the shop.

Share This Post: