ព័ត៌មានអន្តរជាតិ

ទឹកចិត្តកូន! បុរស២នាក់បងប្អូនសុខចិត្តដឹកម្តាយតាមរទេះរុញដើររាប់សិបគីឡូពីពេទ្យត្រឡប់ទៅផ្ទះ ដោយសារម្តាយឈឺមិនអាចជិះម៉ូតូឬឡានបាន

BY
Khmerpress
May 13, 2022
ទឹកចិត្តកូន! បុរស២នាក់បងប្អូនសុខចិត្តដឹកម្តាយតាមរទេះរុញដើររាប់សិបគីឡូពីពេទ្យត្រឡប់ទៅផ្ទះ ដោយសារម្តាយឈឺមិនអាចជិះម៉ូតូឬឡានបាន

ចិន៖ បុរសជាបងប្អូនជនជាតិចំនួន ២នាក់បានស​ម្រេចប្រើប្រាស់រទះរុញដាក់រុញម្តាយពីមន្ទីរពេទ្យត្រលប់ទៅផ្ទះវិញក្នុងចម្ងាយផ្លូវរហូតដល់ ៣៦គីឡូម៉ែត្រ ដែលសកម្មភាពនេះត្រូវបានក្រុមអ្នកប្រើប្រាស់សង្គមចិននាំគ្នាធ្វើការកោតសរសើរយ៉ាងខ្លាំងនិងចាត់ទុកថាវាគឺជាការលះបង់ដ៏គួរឲ្យគោរពបំផុតមួយពីសំណាក់កូនៗទៅកាន់អ្នកម្តាយរបស់ពួកគាត់។​ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Shandong ភាគខាងលិចប្រទេសចិន ខណៈបុរសទាំង ២នាក់បងប្អូននោះត្រូវបានគេស្គាល់ថាគឺលោក Liu Bo និងលោក Liu Guang។

ប្រភពខាងលើបន្តថា ស្រ្តីជាម្តាយដែលត្រូវបានកូនដឹកជញ្ជូនដោយប្រើរទះរុញនេះមានឈ្មោះថា Xu Guizhi អាយុ ៨៦ឆ្នាំមានជំងឺធ្ងន់ធ្ងរប្រចាំកាយទើបទទួលបានការវះកាត់សង្គ្រោះជីវិតនៅក្នុងមន្ទីរពេទ្យ ខណៈនៅក្នុងមន្ទីរពេទ្យគ្មានកន្លែងសម្រាប់ឲ្យគាត់សម្រាកនោះទេ ដូចនេះហើយគេត្រូវតែបង្ខំចិត្តនាំរូបត្រលប់ទៅសម្រាកនៅផ្ទះវិញ។ អ្វីដែលកាន់តែអាក្រក់ទៀតនោះគឺស្រ្តីជាជនរងគ្រោះមានអាការៈពុលនឹងការធ្វើដំណើរយ៉ាងខ្លាំង ពោលគឺនៅពេលដែលគាត់ជិះរថយន្ត រមក ឬម៉ូតូ គាត់នឹងត្រូវក្អួតភ្លាមហើយក្នុងករណីពុលខ្លាំងគឺក្អួតឈាមតែម្តង។ ព្រោះហេតុផលនេះហើយទើបកូនៗរបស់គាត់សម្រេចប្រើរទះរុញដើម្បីនាំគាត់ត្រលប់មកផ្ទះវិញ ហើយការធ្វើដំណើរតាមរទះរុញត្រូវការពេលវេលារហូតដល់ ៧ម៉ោងឯណោះទើបបានទៅដល់ផ្ទះដែលមានចម្ងាយ ៣៦គីឡូម៉ែត្រ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

The brothers made it home three hours sooner than they expected with help from friends and family. Photo: WeiboTwo brothers decided a hand-pull cart was the best way to help their mother get home. Photo: Weibo

Share This Post: