ថៃ៖ បុរសថៃម្នាក់ ស្ពាយលុយទៅទិញក្របីថ្លៃជាងគេបំផុតនៅក្នុងប្រទេស ទំងន់ជាង១តោន ឯតំលៃជិត ២០ម៉ឺនដុល្លារ
យោងតាមប្រភពសារព័ត៌មានដែលបានចុះផ្សាយ កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ក្រុមព័ត៌មាន E-Chan បានទៅកាន់កសិដ្ឋាន Chaiyan ភូមិលេខ ៣ ឃុំ Ban Bueng ស្រុក Ban Bueng ខេត្ត Chonburi ក្រោយពីទទួលដំណឹងថា ក្របីដ៏ស្រស់ស្អាតត្រូវបានគេលក់ក្នុងតម្លៃ ៦លាន៥សែនបាត (ប្រមាណ ១៩ម៉ឺនដុល្លារ)។ លោក Chaiyarn Pool Pattanasap អាយុ៣៧ឆ្នាំ ម្ចាស់ក្របី បានបញ្ជាក់ថា ក្របីនេះ ពិតជាលក់បានតម្លៃនេះប្រាកដមែន ដោយក្របីឈ្មោះ ចាវ ថងស៊ុក ភេទឈ្មោល អាយុ២ឆ្នាំ ១១ខែ កំពស់១៦៨ស.ម ទម្ងន់១.១០០គីឡូក្រាម ជាក្របីធំជាងក្របីរត់។
ជាមួយគ្នានេះ លោក សោម ពង្ស ដែលជាអ្នកមកទិញក្របីបានឲ្យដឹងថា កសិដ្ឋានរបស់លោកមានពូជក្របីចំនួន ៤០ ក្បាល ក្នុងនោះមានគោជាង ៦០ ក្បាល ហើយក្នុងមួយសប្តាហ៍នឹងចម្រាញ់ទឹកកាមក្របី រឺគោចេញលក់ឲ្យកសិករក្នុងតម្លៃ ២០០ – ៣០០ បំពង់ ដែលលក់បានតម្លៃ ១០០០ បាត រឺជាង ៣០ដុល្លារក្នុងមួយបំពង់។ ពីមុនមកលោកធ្លាប់បានតាមដាន ក្របី ថងស៊ុក នេះជាង១ឆ្នាំហើយ ដោយសារតែវាជាក្របីដ៏ស្អាតល្អឥតខ្ចោះ។ ដូច្នេះលោកក៏បានទាក់ទងទិញពីចម្ការឆៃយ៉ាន តម្លៃបានកំណត់ ៧លាន៥សែនបាត ទើបសុំចរចាបានតម្លៃ ៦លាន៥សែនបាត ឬ ជិត២០មុឺនដុល្លារ ដែលត្រូវបានចាត់ទុកថា ថ្លៃបំផុតចាប់តាំងពីការទិញក្របីមក ហើយក៏ជាការទិញក្របីដ៏ថ្លៃជាងគេនៅប្រទេសថៃ បំបែកកំណត់កំណត់ត្រាថ្មីក្នុងការលក់ដូរក្របីផងដែរ។
បុរសមកពីខេត្ត Mahasarakham វេចលុយ៦លាន៥សែនបាត ឬប្រមាណជាជិត 20មុឺនដុល្លា មកសុំដូរយកក្របីថៃ ខេត្ត ឈុនបុរី និង ខេត្ត ឧថៃថានី ហើយនេះជាការជួញដូរក្របីថ្លៃបំផុតនៅប្រទេសថៃ ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត


