ថៃ៖ វាសនាមិនទៀង! បុរសម្នាក់បាត់បង់ការងារជាអ្នកបើកយន្តហោះ ងាកមកធ្វើជាអ្នកដឹកជញ្ជូន ដើម្បីរកចំណូលចិញ្ចឹមជីវិត
ថៃ៖ មានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយរបស់អ្នកបើកយន្តហោះវ័យក្មេងម្នាក់នៅខេត្ត Udon ដែលផ្លាស់ប្ដូរអាជីពពីអ្នកបើកយន្តហោះមកបើក Grab តស៊ូដើម្បីជីវិត។ នៅក្នុងទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះថា Ditthawat Wongkamchan បានបង្ហោះរូបថត និងសារបង្ហាញពីអារម្មណ៍យ៉ាងសោកស្ដាយថា “មានវាហើយ ប៉ុន្តែមិនបានប្រើទៅវិញ” ប៉ុន្តែមានហើយកក់ក្តៅចិត្ត មកបន្តអាយុកាលនៃប័ណ្ណបើកបរយន្តហោះ នាកន្លែងចាស់។ នៅពេលដែលត្រូវដើរទៅយកប័ណ្ណក៏មានអារម្មណ៍ខ្មាស់គួរសមដែរណាបាទ បន្ទាប់មកក៏មានបុគ្គលិកមកសួរថា បងអញ្ជើញមកទទួលឯកសារជំនួសមែនទេ?
អ្នកដែលបង្ហោះទំព័រហ្វេសប៊ុកខាងលើ គឺលោក Ditthawat Wongkhamchan ឬ Eddie មានស្រុកកំណើតនៅស្រុក Muang ខេត្ត Udon Thani។ បានប្រឡងជាប់អ្នកបើកយន្តហោះអោយក្រុមហ៊ុនពាណិជ្ជកម្មអស់រយៈពេលជាច្រើនឆ្នាំ ហើយក៏បានផ្លាស់ទៅរស់នៅទីក្រុងបាងកកវិញ។ លោក Ditthawat ឬ Eddie បង្ហើបប្រាប់អ្នកសារព័ត៌មានដូច្នេះថា « ដើមឡើយរូបលោកជាអ្នកបើកយន្តហោះសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ឯកជនមួយ ប៉ុន្តែដោយសារ ផលប៉ះពាល់នៃជំងឺកូវីដ-១៩ ក៏មិនបានហោះហើរទេ ហើយជាលទ្ធផលគ្មានប្រាក់ចំណូល ដែលពួកគាត់ត្រូវធ្វើជាមេគ្រួសារ រកចំណូលបានខ្ទង់មុឺនដុល្លារ ក្នុងមួយខែ ប៉ុន្តែពេលនេះបែរជាចំណូលស្មើសូន្យទៅវិញ»។
លោកគិតថា ពិតជាមិនអាចនៅស្ងៀមបានទៀតទេ គឺ លោកត្រូវការរកលុយ។ ដូច្នេះហើយបានសម្រេចចិត្តបើក Grab ដើម្បីដឹកជញ្ជូនអាហារ បង្កើនចំណូលអោយគ្រប់គ្រាន់ក្នុងអំឡុងពេលដែលលោក មិនបានបើកយន្តហោះ។ លោកទទួលស្គាល់ថាខ្លួនលោកធ្លាប់បើកយន្តហោះកាលពីមុន ហើយងាកមកដឹកជញ្ជូនម្ហូបអាហាររបស់ Grab វាពិតជារំភើបដូចបើកយន្តហោះថ្មី។ នៅពេលដែលវាកំពុងតែរីកចម្រើន លោកក៏ស៊ាំនឹងវាដែរ។ សូមអរគុណ Grab សម្រាប់គ្រាលំបាកនេះ។
ក្នុងនោះក៏មានមហាជនជាច្រើនបានបញ្ចេញមតិ និងលើកទឹកចិត្ត ដូចជា “ចាំមើល អាកាសយានដ្ឋានបើកហើយ ត្រឡប់មកធ្វើការវិញទេមិត្ត” ក្នុងន័យលើកទឹកចិត្តពីមហាជនយ៉ាងច្រើនកុះករ។
ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

