ព័ត៌មានអន្តរជាតិ June 4, 2022

ថៃ៖ ម្តាយយំអួលដើមករ ក្រោយកូនស្រី Surprise ទិញដីដែលម្តាយបានលក់ដើម្បីដោះបំណុលកាលពី២០ឆ្នាំមុន ត្រឡប់មកវិញជូន

Khmerpress

ថៃ៖ ក្លាយ​ជា​ឃ្លីប​វីដេអូ​ដែល​ត្រូវ​បាន​គេ​ចែក​រំលែក​ជុំវិញ​ពិភពលោក​តាម​អ៊ីនធឺណិត បន្ទាប់ពីអ្នកប្រើប្រាស់ TikTok ម្នាក់ឈ្មោះ @pennapa444 បានបង្ហោះឃ្លីប ជាមួយនឹងសារថា «លក់២០ឆ្នាំព្រោះជំពាក់លុយ ថ្ងៃនេះខ្ញុំយកវាមកជូនម្តាយខ្ញុំវិញ ដោយក្តីស្រលាញ់ និងការតាំងចិត្ត #ជីវិតពិតប្រសើរជាងប្រឌិត #មើលប៉ុន្មានដងក៏សប្បាយចិត្ត។

ដោយវីដេអូឃ្លីបបង្ហាញពីហេតុការណ៍ដែលកូនស្រីនាំម្តាយទៅចម្ការដំឡូងមី ព្រមទាំងសរសេរចំណងជើងថា៖ ” ដី​នេះ​កាលពី​២០​ឆ្នាំមុន​ ធ្លាប់​ជា​របស់​ម្តាយ​នាង​ ប៉ុន្តែត្រូវលក់វាទៅឱ្យអ្នកផ្សេង ដោយសារតែមានបំណុលដែលត្រូវសង។ ថ្ងៃ​នេះ​បាន​នាំ​ម្ដាយ​ទៅ​ឈរ​នៅ​លើ​ដី​ដដែលនោះ ព្រម​ទាំង​ជូន​ប័ណ្ណ​កម្ម​សិទ្ធិ និង​កម្រង​ផ្កា និង​ផ្កា​ជូន​ម្តាយ ដំបូង​ឡើយ ម្ដាយ​ខ្ញុំ​ឆ្ងល់​ថា​ជា​អ្វី នៅ​ទី​បំផុត​កូន​ស្រី​ឆ្លើយ​ថា នេះជាប័ណ្ណ​កម្ម​សិទ្ធិ​​ដី​នេះ វាជាអ្វីដែលម្តាយរបស់ខ្ញុំចង់បាន ហើយ​កូន​ម្នាក់នេះ យកត្រឡប់អោយម្តាយវិញបានហើយ។ ធ្វើអោយម្តាយនាងទន់ជង្គង់ ដោយសេចក្តីត្រេកអរ ព្រមទាំងយំអោយគ្នា ២នាក់ម្តាយនិងកូន “៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត