ព័ត៌មានអន្តរជាតិ June 17, 2022

វ៉ាក់សាំងកូវីដ១៩ របស់ចិនប្រភេទ mRNA គឺមានសុវត្ថិភាព និងអាចបង្កើតភាពស៊ាំប្រឆាំងអូមីក្រុង

Khmerpress

(ប៉េកាំង)៖ វ៉ាក់សាំងកូវីដ១៩ ប្រភេទ mRNA របស់ចិន ដែលជាដូសជំរុញទី៣ ត្រូវបានបង្ហាញនៅក្នុងការសាកល្បងរបស់មនុស្សថា មានសុវត្ថិភាព និងអាចបង្កើតការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំប្រឆាំងនឹង Omicron បាន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២។

វ៉ាក់សាំងឈ្មោះ AWcorna ដែលពីមុនគេស្គាល់ថាជា ARCoV ឥឡូវនេះកំពុងត្រូវបានតេស្តសាកល្បងនៅក្នុងដំណាក់កាលចុងក្រោយ នៃការសាកល្បង multi-center ដំណាក់កាលទី៣។

នៅក្នុងការសាកល្បងព្យាបាលដោយចៃដន្យ អ្នកវិទ្យាសាស្ត្រមកពីបណ្ឌិត្យសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្រយោធាចិន វិទ្យាស្ថានសុខភាពផ្លូវដង្ហើមក្វាងចូវ និងក្រុមហ៊ុន Walvax Biotechnology Co., Ltd. បានចុះឈ្មោះមនុស្សពេញវ័យ ៣០០នាក់ចូលរួមការធ្វើតេស្ត។

យោងតាមក្រុមអ្នកស្រាវជ្រាវបានឱ្យដឹងថា ថ្នាំ AWcorna booster បានជំរុញឱ្យមានការកើនឡើង ៦៦ដងប្រឆាំងនឹងវីរុសកូវីដ១៩ ប្រភេទ SARS-CoV-2 ហើយអង់ទីករអព្យាក្រឹតមានច្រើនជាង៣ដងនៃក្រុមវ៉ាក់សាំងអសកម្ម៕ ផ្តល់សិទ្ធិដោយ៖ freshnews