ខេត្តកំពង់ចាម រកឃើញមនុស្ស៥នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ និងម្នាក់ជាសះស្បើយ
(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ចាម បានប្រកាសពីការរកឃើញមនុស្សចំនួន៥នាក់បន្ថែមទៀត ដែលបានឆ្លងជំងឺកូវីដ១៩ (ម្នាក់មកពីរាជធានីភ្នំពេញ) និងម្នាក់ទៀតជាសះស្បើយពីជំងឺនេះ។ ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តកំពង់ចាម បញ្ជាក់ថា អ្នកដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩នេះ រស់នៅស្រុកកងមាស ចំនួន៤នាក់ និងម្នាក់ទៀត រស់នៅក្រុងកំពង់ចាម។
រដ្ឋបាលខេត្តកំពង់ចាម កំពុងបន្ដស្វែងរកទីតាំង និងអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ និងសូមអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងករណីនេះ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ តាមរយៈទូរស័ព្ទលេខ 070 828 788 / 012 736 755៕ ផ្តល់សិទ្ធិដោយ៖ freshnews