Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

សិង្ហបុរីនឹងទទួលរងអាកាសធាតុក្តៅ និងស្ងួតជាងមុន ចាប់ពីពេលនេះ រហូតដល់ពាក់កណ្តាលខែកក្កដា

BY Khmerpress July 1, 2022
សិង្ហបុរីនឹងទទួលរងអាកាសធាតុក្តៅ និងស្ងួតជាងមុន ចាប់ពីពេលនេះ រហូតដល់ពាក់កណ្តាលខែកក្កដា

(សិង្ហបុរី)៖ ការព្យាករបានបង្ហាញថា ចាប់ពីពេលនេះ រហូតដល់ពាក់កណ្តាលខែកក្កដា សិង្ហបុរីនឹងទទួលរងអាកាធាតុក្តៅ និងស្ងួត ជាងមុន ដោយសីតុណ្ហភាពជាអតិបរមាប្រចាំថ្ងៃ ទំនងជានឹងស្ថិតនៅចន្លោះ ៣៣-៣៤អង្សាសេ សម្រាប់ថ្ងៃភាគច្រើន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី០១ ខែកក្កដា ឆ្នាំ២០២២។

ក្នុងសេចក្តីប្រកាសព័ត៌មានថ្ងៃសុក្រនេះ ទីភ្នាក់ងារឧតុនិយមសិង្ហបុរី បានឱ្យដឹងថា សីតុណ្ហភាពអតិបរមាប្រចាំថ្ងៃ ត្រូវរំពឹងថា នឹងកើនដល់ខ្ពស់បំផុតខ្ទង់៣៥អង្សាសេ សម្រាប់រយៈពេលប៉ុន្មានថ្ងៃ។ ទន្ទឹមគ្នានេះ ក៏អាចមានយប់ខ្លះសីតុណ្ហភាពក្តៅជាងធម្មតាគឺ ប្រហែល២៨អង្សាសេផងដែរ។

គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារឧតុនិយមសិង្ហបុរី ស្ថានភាពអាកាសធាតុដូចខាងលើ ត្រូវរំពឹងថា នឹងបន្តជះឥទ្ធិពលលើសិង្ហបុរី និងតំបន់ជុំវិញ សម្រាប់រយៈពេល២សប្តាហ៍ ពោលគឺចាប់ពីពេលនេះ រហូតដល់ពាក់កណ្តាលខែកក្កដា៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: