សិល្បៈ

តារាចម្រៀង ពេជ្រ សោភា បង្ហើបឃ្លាឈឺចាប់ហួសថ្លែង ក្រោយដឹងឮរឿងរ៉ាវក្តីក្តាំង ពិធីការិនី មាន ពេជ្ររីតា និងឧកញ៉ា ហេង សៀ

BY
Khmerpress
May 12, 2021
តារាចម្រៀង ពេជ្រ សោភា បង្ហើបឃ្លាឈឺចាប់ហួសថ្លែង ក្រោយដឹងឮរឿងរ៉ាវក្តីក្តាំង ពិធីការិនី មាន ពេជ្ររីតា និងឧកញ៉ា ហេង សៀ

(ភ្នំពេញ)៖ នៅមុននេះបន្តិច តារាចម្រៀងល្បីលំដាប់ប្រទេស ពេជ្រ សោភា បានបង្ហោះសារបង្ហាញពីការឈឺចាប់របស់ខ្លួន ក្នុងនាមជាមនុស្សស្រីដូចគ្នា បន្ទាប់ពីបានដឹងរឿងរ៉ាវក្តីក្តាំរបស់ពិធីការិនីទូរទស្សន៍ My TV កញ្ញា មាន ពេជ្ររីតា ដែលអះអាងថាត្រូវបាន ឧកញ៉ា ហេង សៀ ប៉ុនប៉ងរំលោភសេពសន្ថវៈ ក្នុងរថយន្ត។

តារាចម្រៀង ពេជ្រ សោភា បានបង្ហោះរូបភាពមួយសន្លឹករបស់ពិធីការិនិទូរទស្សន៍ My TV កញ្ញា មាន ពេជ្ររីតា ភ្ជាប់ជាមួយប្រយោគបង្ហាញពីក្តីឈឺចាប់របស់ខ្លួនយ៉ាងដូច្នេះថា «ការងារគ្នាប៉ុណ្តឹងដែរ មុខមាត់ប៉ុណ្តឹងដែរ បើគ្នាចង់បានលុយគ្នាស្រែកធ្វើអី មនុស្សស្រីម្នាក់ជួបរឿងបែបនេះខ្ញុំយល់អារម្មណ៍នោះ។ គេចាប់ទុកអាយុគេដូចពុក នោះហើយជាអារម្មណ៍ស្អប់ខ្ពើមលើរាងកាយខ្លួនឯង»។

ការបញ្ចេញមតិរបស់តារាចម្រៀងល្បីប្រចាំផលិតកម្មរស្មីហង្សមាស ពេជ្រ សោភា នៅពេលនេះ គឺត្រូវបានធ្វើឡើង ស្របពេលតារាល្បីៗជាច្រើន ក៏ដូចជាអ្នកលេងបណ្តាញសង្គម បានទទូចសុំឲ្យស្ថាប័នច្បាប់ ជួយរកយុត្តិធម៌ជូន ពិធីការិនីទូរទស្សន៍ My TV មាន ពេជ្ររីតា តាមរយៈបង្កើតយុទ្ធនាការមួយមានឈ្មោះថា «Justice for Yubi , Justice for Woman» ដែលសំដៅសកម្មភាពរួមគ្នាទាមទារយុត្តិធម៌ ដល់ពិធីការិនីរូបនេះ ដែលអះអាងថា ត្រូវបានឧកញ៉ា ហេង សៀ ប៉ុនប៉ងរំលោភសេពសន្ថវៈ ក្នុងរថយន្ត។

គួរជម្រាបថា ករណីប៉ុនប៉ងរំលោភសេពសន្ថវៈ នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅក្បែរផ្សារគីឡូលេខ៤ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីឧកញ៉ា ហេង សៀ បានហៅទូរស័ព្ទឱ្យនាងទៅជួបដើម្បីផ្តល់អំណោយជូននាង ដើម្បីចែកបន្តដល់អ្នករងគ្រោះដោយការរាលដាលជំងឺកូវីដ១៩ និងហៅឱ្យចូលក្នុងរថយន្តរបស់គាត់ ដើម្បីពិភាក្សាការងារ។ នេះបើតាមពាក្យបណ្តឹង កញ្ញា មាន ពេជ្ររីតា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: