ព័ត៌មានអន្តរជាតិ July 8, 2022

ទិដ្ឋភាពនៅកន្លែងកើតហេតុ ក្រោយអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe រងការបា.ញ់ប្រហារ (មានវីដេអូ)

Khmerpress

យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន nhk មុននេះបន្តិចបានឱ្យដឹងថា អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ត្រូវបានរងការបាញ់ប្រហារ នៅក្នុងអំឡុងពេលធ្វើសន្ទរកថា សម្រាប់យុទ្ធនាការបោះឆ្នោតនៅទីក្រុង Nara។ តាមប្រភពដដែល នៅអំលុងពេលពេលធ្វើសន្ទរកថាវេលាម៉ោង ១១ និង ៣០នាទីព្រឹក លោក Shinzo Abe បានដួលភ្លាមៗ បន្ទាប់ពីប្រជាពលរដ្ឋបានលឺស្នូរកាំភ្លើងចំនួន ២គ្រាប់។

ក្រោយកើតហេតុ លោក Abe ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាម។ យ៉ាងណាមិញ មកទល់ពេលនេះ លោក Abe ត្រូវបានផ្ទេរដោយ medevac ទៅកាន់មន្ទីរពេទ្យ Nara Medical University ក្នុងទីក្រុង Kashihara ក្នុងខេត្ត។ ប៉ូលីសនិយាយថា លោក Abe ហាក់ដូចជាត្រូវបានបាញ់ពីខាងក្រោយ។ ខាងក្រោមនេះគឺជាទិដ្ឋភាព ក្រោយលោក Abe រងការបាញ់ប្រហារ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត