Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ៖ យើងទាំងអស់គ្នា កំពុងបន់ស្រន់ឲ្យលោក អាបេ

BY Khmerpress July 8, 2022
លោក ដូណាល់ ត្រាំ៖ យើងទាំងអស់គ្នា កំពុងបន់ស្រន់ឲ្យលោក អាបេ

(វ៉ាស៉ីនតោន)៖ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចែករំលែកសារជូនពរចំពោះ អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ សិនហ្សូ (Shinzo Abe) នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social ដោយហើយហៅការបាញ់ប្រហារលើរូបលោក អាបេថាជាដំណឹងដ៏គួរឲ្យរន្ធត់បំផុត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២។

លោក ត្រាំ បានសរសេរយ៉ាងដូច្នេះថា «លោក អាបេ គឺជាមិត្តជិតដិតរបស់ខ្ញុំ និងសហរដ្ឋអាមេរិកទាំងមូល។ នេះជាដំណឹងដ៏រន្ធត់សម្រាប់ប្រជាជនជប៉ុន ដែលគោរពស្រលាញ់ និងកោតសរសើរលោកយ៉ាងខ្លាំង។ យើងទាំងអស់គ្នាកំពុងបន់ស្រន់ដល់លោក អាបេ និងក្រុមគ្រួសាររបស់លោក»។

គួរបញ្ជាក់ថា បន្ទាប់ពីរងការបាញ់ប្រហារកំលុងពេលថ្លែងសុន្ទរកថាមួយក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន និងកំពុងទទួលការសង្រ្គោះបន្ទាន់ពីក្រុមគ្រូពេទ្យ ក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ៕ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: