Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ខេត្តត្បូងឃ្មុំ រកឃើញមនុស្ស៤នាក់បន្ថែមទៀតវិជ្ជមានជំងឺកូវីដ១៩ នៅស្រុកអូររាំងឪ, ក្រុងសួង និងស្រុកត្បូងឃ្មុំ ជាអ្នកដំណើរមកពីភ្នំពេញ

    BY Khmerpress May 12, 2021
    ខេត្តត្បូងឃ្មុំ រកឃើញមនុស្ស៤នាក់បន្ថែមទៀតវិជ្ជមានជំងឺកូវីដ១៩ នៅស្រុកអូររាំងឪ, ក្រុងសួង និងស្រុកត្បូងឃ្មុំ ជាអ្នកដំណើរមកពីភ្នំពេញ

    (ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការរកឃើញមនុស្សចំនួន៤នាក់បន្ថែមទៀត ដែលវិជ្ជមានជំងឺកូវីដ១៩ រស់នៅស្រុកអូររាំងឪ, ស្រុកត្បូងឃ្មុំ និងក្រុងសួង ខេត្តត្បួងឃ្មុំ ជាអ្នកដំណើរមកពីរាជធានីភ្នំពេញ។

    មនុស្សទាំង៤នាក់ ដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩នោះ រួមមាន៖

    * ទី១៖ ឈ្មោះ ម៉ោង វិចិត្រ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិក្បាលអូរ ឃុំដំរិល ស្រុកអូររាំងឪ
    * ទី២៖ ឈ្មោះ លន់ ម៉ៃ អាយុ២៨ឆ្នាំ រស់នៅភូមិក្បាលអូរ ឃុំដំរិល ស្រុកអូររាំងឪ
    * ទី៣៖ ឈ្មោះ លាង ម៉េងលី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិធ្លក សង្កាត់សួង ក្រុងសួង
    * ទី៤៖ ឈ្មោះ ព្រុំ ហុន ភេទប្រុស អាយុ៧៩ឆ្នាំ រស់នៅភូមិទួលសំបូរ ឃុំជប់ ស្រុកត្បួងឃ្មុំ។
    បច្ចុប្បន្នអ្នកវិជ្ជមានជំងឺកូវីដខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកព្រះនរោត្ដម សីហនុ ត្បូងឃ្មុំ និងមន្ទីរពេទ្យបង្អែកពញាក្រែក៕ ផ្តល់សិទ្ធិដោយ៖ freshnews

    ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ៖

    Share This Post: