Twitter កំពុងត្រៀមឯកសារប្ដឹងលោក Elon Musk ក្រោយពីដកខ្លួនពីកិច្ចព្រមព្រៀងទិញលក់តម្លៃ ៤៤ពាន់លានដុល្លារអាមេរិក
(បរទេស)៖ ក្រុមហ៊ុន Twitter បានជួលក្រុមហ៊ុនច្បាប់អាមេរិក Wachtell, Lipton, Rosen & Katz LLP ដើម្បីរៀបចំឯកសារ ប្ដឹង កំពូល មហាសេដ្ឋីលំដាប់លេខមួយគឺលោក Elon Musk បន្ទាប់ពីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងទិញលក់ដែលមានតម្លៃរហូតដល់ ៤៤ពាន់ លានដុល្លារអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។
លោក Musk បច្ចុប្បន្នជានាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានបញ្ចប់កិច្ចព្រមព្រៀង ៤៤ពាន់លានដុល្លារអាមេរិក កាលពីថ្ងៃសុក្រសប្ដាហ៍មុននេះ ដោយបាននិយាយថា ក្រុមហ៊ុន Twitter បានបរាជ័យក្នុងការផ្ដល់ព័ត៌មានលម្អិតអំពីគណនីក្លែង ក្លាយ ដែល ការដកខ្លួននេះបានធ្វើឱ្យលោក Bret Taylor ប្រធានក្រុមប្រឹក្សាភិបាល Twitter បានប្ដេជ្ញាថានឹងប្រឆាំងជាមួយលោក Musk តាម ផ្លូវច្បាប់។
បើយោងតាមប្រភពមនុស្សដែលជិតស្និទ្ធនឹងបញ្ហានេះបាននិយាយថា Twitter គ្រោងនឹងដាក់ពាក្យបណ្តឹងនៅដើមសប្តាហ៍នេះ ខណ:ដែល ក្រុមហ៊ុន Twitter មិនបានឆ្លើយបំភ្លឺចំពោះករណីនេះឡើយ។
Wachtell, Lipton, Rosen & Katz LLP ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនផ្ដល់ប្រឹក្សាផ្នែកច្បាប់មួយរបស់លោក Musk ហើយ កាលពី ឆ្នាំ២០១៨ ក្រុមហ៊ុននេះហើយដែលជាដៃគូប្រឹក្សារបស់ Musk នៅក្នុងផែនការនាំយកក្រុមហ៊ុន Tesla ទៅជាក្រុមហ៊ុនឯកជន ប៉ុន្តែ ផែនការមួយនេះបានធ្វើឱ្យលោក Musk ត្រូ វបង់ប្រាក់ប្រមាណ ២០លានដុល្លារអាមេរិក ដើម្បីបញ្ចប់បណ្ដឹងព្រោះតែក្រុមអ្នកវិនិយោគ និង គណៈកម្មការមូលបត្រអាមេរិកបានប្ដឹង ហើយលោក Musk ក៏បានចុះចេញពីតំណែងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Tesla ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews


