PeyPey Dy ទៅថតរឿងខ្មោចនៅប៉ៃលិន ចេញទៅសៀមរាបទាំងយប់ដើម្បីថតត ស្រាប់តែឡានធ្លាក់ក្រឡុកបែកកង់ ចំកន្លែងមានសំណែនពែ
ហេតុការណ៍ដែលគេនឹកស្មានមិនដល់ បានកើតឡើងលើតារាសម្តែងបែបកំប្លែងគឺលោក Peypey Dy ខណៈពេលដែលរូបលោកនិងក្រុមការងារបានធ្វើដំណើរចេញពីថតរឿងខ្មោច ដែលមានចំណងជើងថា “ព្រៃតាយហោង” នៅខេត្តប៉ៃលិន។ តារាសម្តែងសំបូរវោហាររូបនេះបានរៀបរាប់នៅលើ Facebook របស់ខ្លួនទាំងអារម្មណ៍មិនអស់ចិត្ត និងនឹកស្មានមិនដល់ ដោយលោកធ្លាប់ថតរឿងខ្មោចច្រើន និងធ្លាប់ជួបរឿងច្រើនមកហើយ តែលើកនេះមកជួបរឿងដែលនឹកស្មានមិនដល់បែបនេះ។
Peypey Dy បានរៀបរាប់ថា៖ “មកថតរឿង ព្រៃតាយហោងនៅប៉ៃលិន ខ្ញុំបានមកថតនៅប៉ៃលិនថ្ងៃនេះ ហើយថតចប់ក៏គិតថាចេញទៅសៀមរាបទាំងយប់ដើម្បីថតត តែជួបរឿងមិនគួរជួប មិនដឹងថាជារឿងចៃដន្យឬយ៉ាងម៉េច? ឡានធ្លាក់ក្រឡុកបែកកង់ស្មានមិនដល់ មិនអាចធ្វើដំណើរទៅទៀតបាន ហើយនៅកន្លែងបែកនោះមានសំណែនពែ តើជារឿងចៃដន្យ ឬយ៉ាងម៉េច?” បន្ថែមពីនេះលោកបាននិយាយថា ៖ “ខ្ញុំថតរឿងខ្មោចច្រើនហើយ ខ្ញុំជួបច្រើនហើយ តែលើកនេះវាកាន់តែស្តែង”៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត





