Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    BREAKING: ខេត្តតាកែវ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៧នាក់ថែមទៀត ដោយអ្នកជំងឺម្នាក់បានទទួលមរណភាព

    BY Khmerpress May 13, 2021
    BREAKING: ខេត្តតាកែវ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៧នាក់ថែមទៀត ដោយអ្នកជំងឺម្នាក់បានទទួលមរណភាព

    (តាកែវ)៖ រដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ដោយប្រកាសពីការរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៧នាក់ថែមទៀត ក្នុងនោះអ្នកជំងឺម្នាក់បានស្លាប់។

    រដ្ឋបាលខេត្តតាកែវ បានបញ្ជាក់ថា អ្នកជំងឺទាំង៧នាក់ ដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩នេះ គឺជាអាជីវករ និងកម្មការនីរោងចក្រ នៅស្រុកព្រៃកប្បាស ស្រុកបាទី ស្រុកត្រាំកក់ ស្រុកអង្គរបូរី និងស្រុកគិរីវង់ ។

    ជាមួយគ្នានេះ អាជ្ញាធរក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ១៩ សូមរាយការណ៍ដល់អាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់ទៅផ្តល់សំណាក តេស្តរកកូវីដ១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតផ្ទះបំផុត ៕ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: