ព័ត៌មានអន្តរជាតិ July 13, 2022

ប្រធានាធិបតី​ស្រីលង្កា​ ត្រូវ​បានមន្រ្តី​អន្តោប្រវេសន៍ហាមឃាត់នៅព្រលានយន្តហោះ ខណៈ​កំពុង​ព្យាយាមរត់គេចខ្លួនទៅក្រៅប្រទេស

Khmerpress

ទីភ្នាក់ងារព័ត៌មាន AFP បាន​រាយការណ៍​ដោយ​ដក​ស្រង់​សម្តី​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ថា ប្រធានាធិបតី​ស្រីលង្កា​លោក Gotabaya Rajapaksa ត្រូវ​បាន​​មន្ត្រី​អន្តោប្រវេសន៍នៅព្រលានយន្តហោះ​ ហាមឃាត់ខណៈព្យាយាម​រត់​គេច​ខ្លួន​ឡើង​យន្តហោះ​ដើម្បី​ចាកចេញ​ពី​ប្រទេស។ តាមប្រភពព័ត៌មានបានឱ្យដឹងថា កាលពីថ្ងៃសោរិ៍ លោក Gotabaya បានភៀសខ្លួនចេញពីលំនៅដ្ឋានរបស់លោកក្នុងទីក្រុង Colombo មុនពេលបាតុកររាប់ម៉ឺននាក់សម្រុកចូលលំនៅដ្ឋាន ដើម្បីភៀសខ្លួនទៅក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។

លោក Gotabaya ត្រូវបានក្រុមមន្រ្តីអន្តោប្រវេសន៍ បដិសេធមិនផ្តល់ជូនសេវាកម្ម VIP សម្រាប់លិខិតឆ្លងដែនរបស់លោកនោះឡើយ ខណៈលោក បាន​ទទូច​ថា លោក​នឹង​មិន​ប្រើ​ច្បាប់​នេះ​ទេ ព្រោះតែ​ខ្លាច​រង​គ្រោះ​ដោយ​សារអ្នកដំណើរនៅ​ព្រលាន​ផ្សេង​ទៀត។ យ៉ាងណាមិញ ជាលទ្ធផល លោក Gotabaya និងភរិយាបានចំណាយពេលពេញយប់សម្រាកនៅជំរុំយោធាក្បែរអាកាសយានដ្ឋានសំខាន់របស់ប្រទេស ដោយសារការខកជើងហោះហើរចំនួន ៤នៅយប់ថ្ងៃព្យាយាមគេចខ្លួននោះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត