Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីស្រីលង្កា ដាក់ពាក្យលាលែងពីតំណែងហើយ ក្រោយទៅដល់សិង្ហបុរី

BY Khmerpress July 15, 2022
ប្រធានាធិបតីស្រីលង្កា ដាក់ពាក្យលាលែងពីតំណែងហើយ ក្រោយទៅដល់សិង្ហបុរី

(កូឡុំបូ)៖ ការិយាល័យប្រធានសភានៃប្រទេសស្រីលង្កា បានឱ្យដឹងថាលោកប្រធានាធិបតី ហ្គូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) បានដាក់លិខិតលាលែងចេញពីតំណែងជាផ្លូវការហើយ ភ្លាមៗក្រោយលោកបានធ្វើដំណើរទៅដល់ប្រទេសសិង្ហបុរី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២។

បើតាមការិយាល័យប្រធានសភាស្រីលង្កា លោក រ៉ាចាប៉ាកសា បានដាក់លិខិតលាលែងចេញពីតំណែងតាមរយៈសារអេឡិចត្រូនិក ឬ Email ហើយលិខិតនេះ ត្រូវឆ្លងកាត់ការត្រួតពិនិត្យ មុននឹងមានការប្រកាសជាផ្លូវការនៅថ្ងៃសុក្រសប្ដាហ៍នេះ។

លោក រ៉ាចាប៉ាកសា បានរត់ភៀសខ្លួនចេញពីប្រទេសស្រីលង្កា កាលពីថ្ងៃពុធកន្លងទៅនេះ ក្រោយក្រុមបាតុករបានសម្រុកចូលកាន់កាប់ គេហដ្ឋានរបស់លោក។ លោកត្រូវបានគេរាយការណ៍ថាបានធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសម៉ាល់ឌីវ ហើយក្រោយមកទើបបន្តដំណើរ ទៅដល់ប្រទេសសិង្ហបុរី៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: