អ៊ុយក្រែនលក់មាសគិតជាទឹកប្រាក់អស់ជាង ១២ពាន់លានដុល្លារពីទុនបម្រុងជាតិ ចាប់តាំងពីរុស្ស៊ីបើកការឈ្លានពានដំបូង
អនុប្រធានធនាគារកណ្ដាលរបស់អ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យថា ធនាគារកណ្ដាលបានលក់ទុនបម្រុងមាសរបស់ខ្លួនជាង ១២ ពាន់លានដុល្លារ ចាប់តាំងពីរុស្ស៊ីបានបើកការឈ្លានពានមក នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន investing។ លោកស្រី Kateryna Rozhkova បានប្រាប់ទូរទស្សន៍ជាតិថា៖ “យើងកំពុងលក់មាស ដូច្នេះអ្នកនាំចូលអាចទិញទំនិញចាំបាច់សម្រាប់ប្រទេស ខណៈមាសនេះមិនត្រូវបានលក់ ដើម្បីគាំទ្ររូបិយប័ណ្ណ ហ៊ីរីវ៉ាយៀ “hryvnia” របស់អ៊ុយក្រែនទេ”។
គួរបញ្ជាក់ផងដែរថា ប្រទេសរុស្ស៊ីបានបើកការវាយប្រហារទៅលើប្រទេសអ៊ុយក្រែន កាលទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។ ចាប់តាំងពីការវាយប្រហារដែលរុស្ស៊ីហៅថា “ប្រតិបត្តិការយោធាពិសេស” នេះមក ប្រទេសរុស្ស៊ីទទួលរងនូវទណ្ឌកម្មពីបណ្ដាប្រទេសជាច្រើន ខណៈប្រទេសអ៊ុយក្រែនក៏ត្រូវខាតបង់អស់ពាន់លានដុល្លារពីការលុកលុយនេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត



Buildings destroyed by military strikes are seen, as Russia’s invasion of Ukraine continues, in northern Saltivka, one of the most damaged residential areas of Kharkiv, Ukraine July 17, 2022. REUTERS/Nacho Doce
