Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

Ford គ្រោងបញ្ឈប់បុគ្គលិកចំនួន ៨ពាន់នាក់នៅអាមេរិក ដើម្បីត្រៀមលុយទុកផលិតរថយន្តអគ្គិសនី

BY Khmerpress July 21, 2022
Ford គ្រោងបញ្ឈប់បុគ្គលិកចំនួន ៨ពាន់នាក់នៅអាមេរិក ដើម្បីត្រៀមលុយទុកផលិតរថយន្តអគ្គិសនី

ក្រុមហ៊ុន Ford Motor គ្រោងនឹងបញ្ឈប់បុគ្គលិកចំនួន ៨ពាន់នាក់ក្នុងសប្ដាហ៍ខាងមុខនេះ ដើម្បីទុកធនធានដល់ការផលិតរថយន្តអគ្គិសនីរបស់ខ្លួន។ បើតាមប្រភពច្បាស់ការដែលបានប្រាប់សារព័ត៌មាន Bloomberg បានឱ្យដឹងថា ការកាត់បន្ថយនេះនឹងប៉ះពាល់ដល់អង្គភាព Ford Blue ដែលទើបបង្កើតថ្មី ដើម្បីផលិតម៉ាស៊ីនសម្រាប់រថយន្តដែលប្រើហ្គាស ក៏ដូចជាមុខតំណែងប្រតិបត្តិការផ្សេងទៀតនៅទូទាំងក្រុមហ៊ុននេះ។

ប្រភពដដែលបានឱ្យដឹងទៀតថា បុគ្គលិកមួយចំនួននឹងត្រូវបណ្ដេញចេញនៅរដូវក្ដៅខាងមុខនេះ ហើយការបញ្ឈប់ការងារនេះទៀតសោត អាចនឹងកើតឡើងជាដំណាក់កាលបន្តទៀត។ ជាមួយគ្នានេះ ទីភ្នាក់ងារព័ត៌មាន Bloomberg បានកត់សម្គាល់ថា ការបញ្ឈប់នេះនឹងធ្វើឡើងផ្ដោតលើក្រុមហ៊ុន Ford នៅសហរដ្ឋអាមេរិក ដែលមានបុគ្គលិកចំនួន ៣១,០០០នាក់។

ទោះបីជាយ៉ាងណាក្ដី ក្រុមហ៊ុន Ford បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ការ​កាត់​បន្ថយ​ការងារ​ដ៏​ច្រើននេះឡើយ តែក្រុមហ៊ុនបានសង្កត់ធ្ងន់ថា ខ្លួន​ប្តេជ្ញា​ធ្វើ​បដិវត្តន៍​រថយន្តអគ្គិសនី ដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​ជា​ច្រើន​ ជឿ​ជាក់​ថា​អនាគត​នៃ​ទីផ្សារ​រថយន្ត​កំពុង​ឈាន​ទៅ​មុខ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: