Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាមេរិក Joe Biden តេស្តវិជ្ជមានកូវីដ១៩

BY Khmerpress July 22, 2022
ប្រធានាធិបតីអាមេរិក Joe Biden តេស្តវិជ្ជមានកូវីដ១៩

(វ៉ាស៊ីនតោន)៖ សេតវិមានបានឲ្យដឹងនៅមុននេះបន្តិចថា ប្រធានាធិបតីអាមេរិក លោក Joe Biden បានតេស្តវិជ្ជមានកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Bloomberg នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០២២។

លេខាធិការសារព័ត៌មានសេតវិមាន លោក Karine Jean-Pierre បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក បៃដិន ដែលបានធ្វើតេស្តវិជ្ជមានកាលពីព្រឹកថ្ងៃព្រហស្បតិ៍ គឺមានរោគសញ្ញាស្រាលណាស់ ហើយបានចាប់ផ្តើមប្រើថ្នាំ Paxlovid។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដេិន បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer ចំនួនពីរលើក ដោយលើកដំបូងក្នុងខែធ្នូ ឆ្នាំ២០២០ និងលើកទីពីរនៅខែមករា ឆ្នាំ២០២១ ហើយបានទទួលការចាក់ដូសជំរុញថ្នាំ Pfizer ចំនួន ២ដងផងដែរ គឺនៅក្នុងខែកញ្ញា ឆ្នាំ២០២១ និងខែមីនា ឆ្នាំ២០២២។

កាលពីថ្ងៃទី ២៦ខែមេសាកន្លងទៅ អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris បានប្រកាសថា លោកស្រីបានធ្វើតេស្តវិជ្ជមានកូវីដ១៩ផងដែរ ខណៈសមាជិកសភារាប់សិបនាក់ក៏បានបានរាយការណ៍ថា បានឆ្លងជំងឺនេះដែរ ក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: