Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ច្បាស់ការ! ជប៉ុនសម្រេចនឹងប្រារព្ធពិធីបុណ្យមរណទុក្ខថ្នាក់រដ្ឋ ជូនចំពោះលោក អាបេ ស៊ីនហ្សូ នៅថ្ងៃទី២៧ ខែកញ្ញា

BY Khmerpress July 22, 2022
ច្បាស់ការ! ជប៉ុនសម្រេចនឹងប្រារព្ធពិធីបុណ្យមរណទុក្ខថ្នាក់រដ្ឋ ជូនចំពោះលោក អាបេ ស៊ីនហ្សូ នៅថ្ងៃទី២៧ ខែកញ្ញា

រដ្ឋាភិបាលជប៉ុនបានសម្រេចចិត្តនៅថ្ងៃសុក្រនេះថា នឹងរៀបចំពិធីបុណ្យមរណទុក្ខថ្នាក់រដ្ឋដែលបានគ្រោងទុក ជូនចំពោះអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ (Shinzo Abe) នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នេះបើតាមមនុស្សម្នាក់ ដែលនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដែលបញ្ជាក់ផែនការនេះ បានប្រាប់ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ។

លោក អាបេ ដែលជានាយករដ្ឋមន្ត្រីកាន់អំណាចយូរបំផុតរបស់ប្រទេសជប៉ុន និងនៅតែមានឥទ្ធិពល នៅក្នុងគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចសព្វថ្ងៃ ត្រូវបានបាញ់គេបាញ់សម្លាប់កាលពី ២ សប្តាហ៍មុន នៅឯការប្រមូលផ្តុំយុទ្ធនាការមុនការបោះឆ្នោតមួយ។

ពិធីបុណ្យមរណទុក្ខរបស់លោក អាបេ នឹងធ្វើឡើងនៅកីឡដ្ឋាន Nippon Budokan ដែលត្រូវបានគេងសាងសង់ឡើងដំបូង សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ឆ្នាំ១៩៦៤ ហើយចាប់តាំងពីពេលនោះមក វាក្លាយជាកន្លែងពេញនិយមសម្រាប់ព្រឹត្តិការណ៍កីឡា និងការប្រគុំតន្ត្រី។ វា​ក៏​ជា​កន្លែង​សម្រាប់​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ក្នុង​សង្គ្រាម​លោក​លើក​ទី​២ ដែល​ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី ១៥ ខែ​សីហា ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: