Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រការរកឃើញមនុស្ស៩នាក់បន្ថែមទៀត ដែលឆ្លងជំងឺកូវីដ១៩

    BY Khmerpress May 13, 2021
    រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រការរកឃើញមនុស្ស៩នាក់បន្ថែមទៀត ដែលឆ្លងជំងឺកូវីដ១៩

    (កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់អំពីការរកឃើញ និងបង្ហាញអត្ដសញ្ញាណមនុស្សចំនួន៩នាក់បន្ថែមទៀត ដែលឆ្លងជំងឺកូវីដ១៩ រស់នៅក្រុងកំពង់ឆ្នាំង និងស្រុកសាមគ្គីមានជ័យ តាមរយៈការធ្វើតេស្ដរហ័ស។

    ក្នុងសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា មនុស្សទាំង៩នាក់ដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ១៩នេះ មានអ្នកសារព័ត៌មាន, កម្មកររោងចក្រ នៅស្រុកអង្គស្នួល ខេត្តកណ្ដាល និងអ្នកធ្លាប់ប៉ះពាល់ជាមួយអ្នកដែលរកឃើញវិជ្ជមានកាលពីពេលកន្លងទៅ។

    រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា បច្ចុប្បន្នអ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំង៩នាក់នេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលព្យាបាលវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន កំពង់ត្រឡាច៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: