Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ថៃ៖ ផ្ទាំងថ្មស្ពានអាកាសមួយផ្ទាំង បានបាក់ធ្លាក់សង្កត់រថយន្តកំពុងបើកបរ បណ្តាលឲ្យមនុស្ស៣នាក់រងរបួស និង០១នាក់បាត់បង់ជីវិត

BY Khmerpress August 1, 2022
ថៃ៖ ផ្ទាំងថ្មស្ពានអាកាសមួយផ្ទាំង បានបាក់ធ្លាក់សង្កត់រថយន្តកំពុងបើកបរ បណ្តាលឲ្យមនុស្ស៣នាក់រងរបួស និង០១នាក់បាត់បង់ជីវិត

ថៃ៖ យោងតាមប្រភពព័ត៌មានរបស់ សារព័ត៌មាន thairath បានអោយដឹងថា កាលពីវេលាម៉ោង ២១ និង៥៥នាទី កាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ បំណែកស្ពានអាកាស ដែលកំពុង​សាងសង់មួយដុំ បានធ្លាក់​លើ​រថយន្ត​មួយគ្រឿង ដែលកំពុងបើកបរលើផ្លូវ​រ៉ា​ម៉ា​២ ត្រង់​ចំណុច​ផ្លូវ​ជាតិ​ខាងមុខ​មន្ទីរពេទ្យ​វិផា​រ៉ា​ម ខេត្ត​សា​មុត​សាខុន​ បណ្តាលឲ្យរថយន្តនោះរងការខូចខាតយ៉ាងដំណំ។

យោងតាមរបាយការណ៍​បឋម​បាន​បញ្ជាក់​ថា មានមនុស្ស​ចំនួន ៣​នាក់​បាន​រង​របួស និង​ ០១នាក់ស្លាប់បាត់បង់ជីវិត។ ស្ពានអាកាសនោះ គឺជាស្ពានអាកាសបត់ត្រឡប់ក្រោយ (U-Turn) ដែលស្ថិតនៅក្បែរមន្ទីរពេទ្យ Vibharam ទីរួមស្រុកខេត្ត Samut Sakhon ស្ថិតលើផ្លូវ Rama 2 កាត់ចូលទីក្រុងបាងកក ហើយក្រោយកើតហេតុមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: