Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ត្រី ថោង ខុន៖ ចុងសប្ដាហ៍ទី៥ ខែកក្កដា កម្ពុជាទទួលបានភ្ញៀវទេសចរសរុប ២២ម៉ឺននាក់

    BY Khmerpress August 1, 2022
    រដ្ឋមន្ត្រី ថោង ខុន៖ ចុងសប្ដាហ៍ទី៥ ខែកក្កដា កម្ពុជាទទួលបានភ្ញៀវទេសចរសរុប ២២ម៉ឺននាក់

    (ភ្នំពេញ)៖ បើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ចុងសប្តាហ៍ទី៥ ថ្ងៃទី៣០-៣១ ខែកក្កដា ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវសរុបទូទាំងប្រទសសរុបមានចំនួន២២០,៩៣៧នាក់ ក្នុងនោះភ្ញៀវជាតិ ២០៤.៥៨៥នាក់ ភ្ញៀវបរទេសផ្ទៃក្នុង ១៦,៣៥២នាក់។

    គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
    * ខេត្តកំពត ៣៤,៩៦៨នាក់
    * ខេត្តព្រះសីហនុ ៣៣,៣៨៨ នាក់
    * ខេត្តសៀមរាប ២៥,៧១៥នាក់
    * ខេត្តបាត់ដំបង ២០,៥៥៤នាក់
    * រាជធានីភ្នំពេញ ១៧,៩៧៥នាក់
    * ខេត្តកែប ១៥,២៣៩នាក់
    * ខេត្តកណ្តាល ៩,៦១៦នាក់
    * ខេត្តកំពង់ស្ពឺ ៩,៣៤២នាក់
    * ខេត្តពោធិ៍សាត់ ៨,៩១៣នាក់។

    លោករដ្ឋមន្ត្រីបានបន្តថា តាមរយៈតួលេខខាងលើ មានការកើនឡើងប្រមាណ៣.៤៣% ធៀបនឹងសប្តាហ៍កន្លងមក ជាមួយអាកាសធាតុល្អប្រសើរ និងមានភ្លៀងធ្លាក់តិចជាងសប្តាហ៍កន្លងមុន។

    ជាមួយការកំរើកឡើងវិញខ្លះៗនៃជំងឺកូវីដ-១៩ ក្រសួងទេសចរណ៍បានបន្តណែនាំ និងក្រើនរំលឹកដល់មន្ទីរទេសចរណ៍ ផ្នែកឯកជន និងប្រតិបត្តិករទេសចរណ៍ ឲ្យបន្តអនុវត្តវិធានការ «៣កុំ និង ៣ការពារ» វិធានសុវត្ថិភាពទេសចរណ៍ និង SOP៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: