ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Alibaba នឹងវិនិយោគ ១០០លានដុល្លារលើវិស័យទូរគមនាគមន៍ក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Alibaba គ្រោងនឹងវិនិយោគទឹកប្រាក់ជាង ១០០លានដុល្លារនៅក្នុងក្រុមហ៊ុនទូរគមនាគមន៍របស់ប្រទេសឥណ្ឌូនេស៊ី។ ក្រុមហ៊ុនរបស់មហាសេដ្ឋី Jack Ma នឹងវិនិយោគនៅក្នុងប្រតិបត្តិករទូរគមនាគមន៍ PT Smartfren Telecom ដែលបានចុះបញ្ជីដោយឥណ្ឌូនេស៊ី និងជាផ្នែកនៃ Sinar Mas Group។
ការវិនិយោគនេះ Alibaba ត្រូវបានគេមើលឃើញថា នឹងពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងទីផ្សារប្រទេសឥណ្ឌូនេស៊ីកាន់តែខ្លាំងថែមទៀតតាមរយៈការចាប់យកក្រុមហ៊ុនធំជាងគេមួយរបស់ប្រទេស និងប្រព័ន្ធអេកូឡូស៊ីដ៏ធំរបស់ខ្លួនដែលលាតសន្ធឹងលើផ្នែកទំនាក់ទំនង និងបច្ចេកវិទ្យា ក្រដាស កសិពាណិជ្ជកម្ម សេវាកម្មហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធ។
គួរបញ្ជាក់ថា Alibaba មានវត្តមានរួចហើយក្នុងប្រទេសឥណ្ឌូណេស៊ីតាមរយៈ PT Akulaku Silvrr Indonesia ដែលជាផ្នែកមួយនៃពាណិជ្ជកម្មអេឡិចត្រូនិក និងហិរញ្ញវត្ថុឌីជីថល Akulaku Group។ ក្រុមហ៊ុន Akulaku គ្រប់គ្រង ២៥.៦៦% នៃអ្នកផ្តល់ប្រាក់កម្ចីឌីជីថលឥណ្ឌូនេស៊ី Bank Neo Commerce៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត


